ព្រះត្រៃបិដក ភាគ ១៦

ក៏​ធ្វើ​នូវ​ការ​បញ្ឈរ​លំពែង​(​១​)​ ​រួច​ព័ទ្ធ​ដោយ​កំពែង​ធ្នូ​(​២​)​ ​ហើយ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​បូជា​ព្រះ​សរីរធាតុ​ ​របស់​ព្រះមានព្រះភាគ​ ​ដោយ​របាំ​ ​ចម្រៀង​ ​ភ្លេង​ ​ប្រគំ​ ​ផ្កាកម្រង​ ​និង​គ្រឿងក្រអូប​ទាំងឡាយ​ ​អស់៧ថ្ងៃ​ ​ក្នុង​សណ្ឋាគារដ្ឋាន​។​
 [​១៥៧​]​ ​ព្រះបាទ​មា​គ​ធ​អជាត​សត្តុ​វេ​ទេ​ហី​បុត្ត​ ​ទ្រង់​បានឮ​ដំណឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បរិនិព្វាន​ហើយ​ ​ក្នុង​ក្រុង​កុសិនារា​។​ ​ទើប​ព្រះបាទ​មា​គ​ធ​អជាត​សត្តុ​វេ​ទេ​ហី​បុត្ត​ ​បញ្ជូន​រាជទូត​ទៅកាន់​សំណាក់​នៃ​ពួក​មល្ល​ក្សត្រ​ ​អ្នកក្រុង​កុសិនារា​ថា​ ​ព្រះមានព្រះភាគ​ ​ជា​ក្សត្រ​ ​យើង​ក៏​ជា​ក្សត្រ​ ​យើង​គួរ​បាន​ចំណែក​នៃ​ព្រះ​សរីរធាតុ​ ​នៃ​ព្រះមានព្រះភាគ​ដែរ​ ​យើង​នឹង​ធ្វើ​ព្រះ​ស្តូប​ផង​ ​ការ​បូជា​ផង​ ​ចំពោះ​ព្រះ​សរីរធាតុ​ ​នៃ​ព្រះមានព្រះភាគ​។​ ​ពួក​ក្សត្រ​លិ​ច្ឆ​វី​ ​អ្នកក្រុង​វេសាលី​ ​ទ្រង់​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បរិនិព្វាន​ហើយ​ ​ក្នុង​ក្រុង​កុសិនារា​។​ ​ទើប​ពួក​ក្សត្រ​លិ​ច្ឆ​វី​ ​អ្នកក្រុង​វេសាលី​ ​បញ្ជូន​រាជទូត​ទៅកាន់​សំណាក់​នៃ​ពួក​មល្ល​ក្សត្រ​ ​អ្នកក្រុង​កុសិនារា​ថា​ ​ព្រះមានព្រះភាគ​ ​ជា​ក្សត្រ​ ​យើង​ក៏​ជា​ក្សត្រ​ ​យើង​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ញុំាង​បុរស​អ្នក​កាន់​លំពែង​ឲ្យ​ឈរ​ព័ទ្ធជុំវិញ​ព្រះ​សរីរធាតុ​។​ ​(​២​)​ ​ញុំាង​ពួក​ដំរី​ ​ពួក​សេះ​ ​ពួក​រថ​ ​ពួក​យោធា​ ​ឲ្យ​ឈរ​ព័ទ្ធជុំវិញ​ព្រះ​សរីរធាតុ​ ​ធ្នូ​ក៏​ច្រុះ​ព័ទ្ធជុំវិញ​ខាងក្រៅ​បង្អស់​។​
ថយ | ទំព័រទី ៣៤៣ | បន្ទាប់
ID: 636814452779836607
ទៅកាន់ទំព័រ៖