ព្រះត្រៃបិដក ភាគ ១៦
[១៥៩] ពួកក្សត្រ និងព្រាហ្មណ៍ទាំងនោះ ទទួលពាក្យថា ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរចែកព្រះសរីរធាតុនៃព្រះមានព្រះភាគ ឲ្យជា៨ចំណែកស្មើគ្នាចុះ។ ទោណព្រាហ្មណ៍ ក៏ទទួលពាក្យរបស់ពួកគណៈទូតទាំងនោះ ដោយពាក្យថា អើអ្នកដ៏ចំរើន អើអ្នកដ៏ចំរើន ហើយក៏ចែកព្រះសរីរធាតុនៃព្រះមានព្រះភាគ ឲ្យជា៨ចំណែកស្មើភាគគ្នា ហើយនិយាយ នឹងពួកគណៈទូតទាំងនោះដូច្នេះថា លោកទាំងឡាយដ៏ចំរើន សូមលោកទាំងឡាយដ៏ចំរើន ឲ្យតុម្ព
(១) នេះដល់ខ្ញុំចុះ ខ្ញុំនឹងធ្វើព្រះស្តូបផង ការបូជាផង ចំពោះតុម្ព។ ពួកក្សត្រ និងព្រាហ្មណ៍ទាំងនោះ ក៏បានឲ្យតុម្ពដល់ទោណព្រាហ្មណ៍។
[១៦០] ឯពួកក្សត្រមោរិយៈ អ្នកក្រុងបិប្ផលិវ័ន ទ្រង់បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់បរិនិព្វានហើយ ក្នុងក្រុងកុសិនារា។ ទើបពួកក្សត្រមោរិយៈ អ្នកក្រុងបិប្ផលិវ័ន ក៏បញ្ជូនរាជទូតទៅកាន់សំណាក់នៃពួកមល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបានចំណែកព្រះសរីរធាតុនៃព្រះមានព្រះភាគដែរ យើងនឹងធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃព្រះមានព្រះភាគ។
(១) ជាឈ្មោះរង្វាល់ម្យ៉ាងនៅប្រទេសឥណ្ឌៀក្នុងកាលនោះ។
ID: 636814454192277394
ទៅកាន់ទំព័រ៖