ព្រះត្រៃបិដក ភាគ ១៦
[៣២] ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីកុមារ លុះកន្លងកាលច្រើនរយ ច្រើនពាន់ឆ្នាំទៅ ក៏ត្រាស់ហៅនាយសារថីមកថា ហៃនាយសារថីជាសំឡាញ់ស្មើចិត្តអើយ ចូរឯងរៀបទឹមនូវយានទាំងឡាយ ដែលល្អៗ យើងនឹងទៅកាន់ទីឱទ្យានមើលទីភូមិដ៏ល្អ។ ម្នាលភិក្ខុទាំងឡាយ ឯនាយសារថី ក៏ទទួលស្តាប់ព្រះបន្ទូលនៃព្រះវិបស្សីកុមារថា បពិត្រព្រះសម្មតិទេព ព្រះករុណាថ្លៃវិសេស ហើយក៏ទឹមនូវយានទាំងឡាយដែលល្អៗ រួចហើយ ក្រាបបង្គំទូលព្រះវិបស្សីកុមារថា បពិត្រព្រះសម្មតិទេព យានទាំងឡាយល្អៗ ខ្ញុំព្រះអង្គទឹមរួចហើយ ឥឡូវនេះ សូមព្រះអង្គកំណត់នូវកាលដ៏គួរចុះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីកុមារ ឡើងគង់យានដ៏ល្អ ចេញទៅកាន់ឱទ្យាន ដោយយានទាំងឡាយដែលល្អៗ។ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីកុមារ កាលដែលស្តេចទៅកាន់ឱទ្យាន បានទតទៅឃើញបុរសចាស់ មានឆ្អឹងជំនីរដូចជាបង្កង់ មានខ្នងកោង មានឈើច្រត់ជាគ្រឿងទប់ទល់ កំពុងញាប់ញ័រ ក្រហល់ក្រហាយ មានវ័យកន្លងហើយ លុះឃើញហើយ ក៏ត្រាស់ហៅនាយសារថីមកថា ហៃនាយសារថីជាសំឡាញ់ស្មើចិត្តអើយ ចុះបុរសនេះ
ID: 636813843810435550
ទៅកាន់ទំព័រ៖