ព្រះត្រៃបិដក ភាគ ១៦
បពិត្រព្រះសម្មតិទេព ឯព្រះកុមារនោះ លុះទៅដល់ខាងក្នុងបុរីហើយ ក៏មានសេចក្តីទុក្ខ តូចព្រះទ័យ សញ្ជប់សញ្ជឹងថា ថ្វឺយ អើហ្ន៎ សេចក្តីចាស់ តែងមានប្រាកដ ដល់សត្វលោកដែលកើតហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះបាទពន្ធុមៈ ទ្រង់មានព្រះតម្រិះដូច្នេះថា កុំឲ្យវិបស្សីកុមារខានសោយរាជ្យឡើយ កុំឲ្យវិបស្សីកុមារចេញចាកគេហដ្ឋានទៅបួសឡើយ កុំឲ្យពាក្យនៃពួកព្រាហ្មណ៍ ជាហោរាទៀងឡើយ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះបាទពន្ធុមៈ ទ្រង់ផ្គត់ផ្គង់ បម្រុងកាមគុណ៥ ឲ្យច្រើនឡើងទៀត ធ្វើយ៉ាងណា ឲ្យតែព្រះវិបស្សីកុមារបានសោយរាជ្យសម្បត្តិ ធ្វើយ៉ាងណា ឲ្យតែព្រះវិបស្សីកុមារខានចេញចាកគេហដ្ឋាន ទៅទ្រង់ព្រះផ្នួស ធ្វើយ៉ាងណា ឲ្យតែពាក្យនៃពួកព្រាហ្មណ៍ ជាហោរាខុសទៅវិញ។ ម្នាលភិក្ខុទាំងឡាយ ឮថា ក្នុងកាលនោះ ព្រះវិបស្សីកុមារ ឆ្អែតស្កប់ស្កល់ មានគ្រប់ព្រមដោយកាមគុណទាំង៥។
[៣៤] ម្នាលភិក្ខុទាំងឡាយ លំដាប់តមក ព្រះវិបស្សីកុមារ (លុះកន្លងកាល) ច្រើនឆ្នាំទៅ។បេ។ ម្នាលភិក្ខុទាំងឡាយ កាលដែលព្រះវិបស្សីកុមារ ស្តេចទៅកាន់ឱទ្យាន បានទតឃើញបុរសមានអាពាធ
ID: 636813845111239952
ទៅកាន់ទំព័រ៖