ព្រះត្រៃបិដក ភាគ ១៦

ក៏​មាន​សេចក្តី​ត្រិះរិះ​ ​ក្នុង​ព្រះទ័យ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ដែល​នៅ​ច្របូកច្របល់​នេះ​ ​ជា​ការ​មិន​សមគួរ​ឡើយ​ ​គួរតែ​អាត្មាអញ​ ​ចេញ​ចាក​ពួក​ ​ទៅ​នៅតែ​ម្នាក់ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​សម័យ​ជា​ខាងក្រោយ​មក​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​ចេញ​ចាក​ពួក​ ​ទៅ​គង់តែ​មួយ​ព្រះអង្គ​។​ ​ឯ​ពួក​បព្វជិត​ទាំង៨ហ្មឺន​ ​៤ពាន់​រូប​នោះ​ ​ក៏បាន​ទៅ​នៅ​ដោយឡែក​ផ្សេង​។​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​ក៏​ចេញទៅ​នៅ​ដោយឡែក​ផ្សេង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​ចូល​ទៅ​គង់​សម្ងំ​នៅក្នុង​ទីស្ងាត់​ ​មាន​សេចក្តី​ត្រិះរិះ​ ​ក្នុង​ព្រះទ័យ​យ៉ាងនេះ​ថា​ ​ឱ​សត្វលោក​នេះ​ ​ដល់​នូវ​សេចក្តី​លំបាក​ណាស់​តើ​ ​រមែង​កើត​ហើយ​ចាស់​ ​ៗ​ហើយ​ស្លាប់​ ​ៗ​ហើយ​ច្យុត​ ​ៗ​ហើយ​កើតឡើង​ទៀត​ ​ប៉ុន្តែ​មិនដឹង​ច្បាស់​នូវ​ធម៌​ ​ជា​គ្រឿងរ​លាស់​ខ្លួន​ចេញ​ចាក​ទុក្ខ​នេះ​ឡើយ​ ​បើ​មិនដឹង​ច្បាស់​នូវ​ធម៌​ ​ជា​គ្រឿងរ​លាស់​ ​ចេញ​ចាក​ទុក្ខ​ ​គឺ​ជរា​ ​និង​មរណៈ​នេះ​ហើយ​ ​កាលណា​ឡើយ​ ​នឹង​ធ្វើ​នូវ​ការ​រលាស់​ចេញ​ចាក​ទុក្ខ​ ​គឺ​ជរា​ ​និង​មរណៈ​ឲ្យ​ប្រាកដ​ឡើង​បាន​។​
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 636813849418836332
ទៅកាន់ទំព័រ៖