ព្រះត្រៃបិដក ភាគ ១៦
មានហ្ន៎ ទើបជាតិមិនមាន ការរលត់ទៅនៃជាតិ ព្រោះរលត់ធម្មជាតិអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ សេចក្តីត្រាស់ដឹងដោយព្រះប្រាជ្ញាថា កាលបើភពមិនមាន ជាតិក៏មិនមាន ការរលត់ទៅនៃជាតិ ព្រោះរលត់ភពដូច្នេះ កើតមានឡើង ដល់ព្រះវិបស្សីពោធិសត្វ ព្រោះទ្រង់ពិចារណា ដោយព្រះយោបល់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះដូច្នេះថា កាលធម្មជាតអ្វីមិនមានហ្ន៎ ទើបភពមិនមាន ការរលត់ទៅនៃភព ព្រោះរលត់ធម្មជាតិអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ សេចក្តីត្រាស់ដឹងដោយព្រះប្រាជ្ញាថា កាលឧបាទានមិនមាន ភពក៏មិនមាន ការរលត់ទៅនៃភព ព្រោះរលត់ឧបាទានដូច្នេះ ក៏កើតមានឡើង ដល់ព្រះវិបស្សីពោធិសត្វ ព្រោះទ្រង់ពិចារណា ដោយព្រះយោបល់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះដូច្នេះថា កាលធម្មជាតអ្វីមិនមានហ្ន៎ ទើបឧបាទានមិនមាន ការរលត់ទៅនៃឧបាទាន ព្រោះរលត់ធម្មជាតិអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ សេចក្តីត្រាស់ដឹងដោយព្រះប្រាជ្ញាថា កាលបើតណ្ហាមិនមាន ឧបាទានក៏មិនមាន ការរលត់ទៅនៃឧបាទាន ព្រោះរលត់តណ្ហាដូច្នេះ ក៏កើតមានឡើង ដល់ព្រះវិបស្សីពោធិសត្វ ព្រោះទ្រង់ពិចារណា ដោយព្រះយោបល់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ
ID: 636813850972455194
ទៅកាន់ទំព័រ៖