ព្រះត្រៃបិដក ភាគ ១៦

សូម​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​ ​សូម​ព្រះ​សុគត​ ​ទ្រង់​សំដែងធម៌​ ​(​ដ្បិត​)​ ​សត្វ​ទាំងឡាយ​ក្នុង​លោក​នេះ​ ​ដែល​មាន​ធូលី​ ​គឺ​រាគាទិក្កិលេស​ ​ក្នុង​ចក្ខុ​ស្រាលស្តើង​ក៏​មាន​ ​តែ​មិនបាន​ស្តាប់ធម៌​ ​មុខ​ជា​នឹង​សាបសូន្យ​មិនខាន​ ​ពួក​សត្វ​ដែល​បម្រុង​នឹង​ត្រាស់​ដឹង​ធម៌​ ​ក៏​គង់មាន​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​មហាព្រហ្ម​ក្រាបបង្គំទូល​យ៉ាងនេះ​ហើយ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ក៏​ត្រាស់​ដូច្នេះ​ ​នឹង​មហាព្រហ្ម​នោះ​ថា​ ​ម្នាល​ព្រហ្ម​ ​តថាគត​មាន​សេចក្តី​ត្រិះរិះ​ថា​ ​គួរតែ​តថាគត​សំដែងធម៌​ដូច្នេះ​ដែរ​។​ ​ម្នាល​ព្រហ្ម​ ​តថាគត​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ធម៌​ដែល​តថាគត​ត្រាស់​ដឹង​ហើយ​នេះ​ ​ជា​ធម៌​ជ្រាលជ្រៅ​ ​សត្វ​ឃើញ​បាន​ដោយ​ក្រ​ ​ត្រាស់​ដឹង​បាន​ដោយ​ក្រ​ ​ជា​ធម៌​រម្ងាប់​ទុក្ខ​ ​ជា​ធម៌​ថ្លៃថ្លា​ ​ជា​ធម៌​ដែល​បុគ្គល​ត្រិះរិះ​យក​ឯង​មិនបាន​ ​ជា​ធម៌​ល្អិត​ ​មានតែ​បណ្ឌិត​ទើប​ដឹង​បាន​ ​ពួក​សត្វ​នេះ​ ​មាន​អាល័យ​ ​គឺ​កាមគុណ​ជាទី​ត្រេកអរ​ ​ត្រេកអរ​ក្នុង​កាមគុណ​ ​រីករាយ​ក្នុង​កាមគុណ​ ​បដិច្ចសមុប្បាទ​ ​ដែល​មាន​កាមគុណ​នេះ​ជា​បច្ច័យ​ ​បដិច្ចសមុប្បាទ​នេះ​ ​ជា​ឋានៈ​ដែល​ពួក​សត្វ​ ​មាន​កាមគុណ​ជាទី​ត្រេកអរ​ ​ត្រេកអរ​ក្នុង​កាមគុណ​ ​រីករាយ​ក្នុង​កាមគុណ​ ​ឃើញ​បាន​ដោយ​ក្រ​ ​ធម៌​ដែល​ជា​គ្រឿង​រម្ងាប់​នូវ​សង្ខារ​ទាំងពួង​ ​លះបង់​នូវ​ឧប​ធិ​ក្កិ​លេស​ទាំងពួង​ ​អស់​ទៅ​នៃ​តណ្ហា​
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 636813853359631733
ទៅកាន់ទំព័រ៖