ព្រះត្រៃបិដក ភាគ ១៦
គឺកិលេសស្រាលស្តើងក្នុងចក្ខុ តែមិនបានស្តាប់ធម៌ មុខជានឹងសាបសូន្យមិនខាន ពួកសត្វដែលបម្រុងនឹងត្រាស់ដឹងធម៌ ក៏មានដែរ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ទទួលអារាធនានៃមហាព្រហ្មហើយ ក៏ប្រមើលមើលនូវសត្វលោក ដោយពុទ្ធចក្ខុ ព្រោះអាស្រ័យនូវសេចក្តីករុណា ទៅរកសត្វទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ លុះព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ប្រមើលមើលនូវសត្វលោក ដោយពុទ្ធចក្ខុ បានឃើញនូវសត្វទាំងឡាយ ពួកខ្លះ មានធូលី គឺរាគាទិក្កិលេស ស្រាលស្តើងក្នុងចក្ខុ ខ្លះមានធូលី គឺរាគាទិក្កិលេសក្រាស់ ក្នុងចក្ខុ ខ្លះមានឥន្ទ្រិយក្លៀវក្លា ខ្លះមានឥន្ទ្រិយទន់ ខ្លះមានអាការល្អ ខ្លះមានអាការអាក្រក់ ខ្លះពន្យល់បានដោយងាយ ខ្លះពន្យល់បានដោយក្រ ខ្លះមានភ័ព ខ្លះឥតភ័ព ខ្លះជាអ្នកឃើញនូវទោស ក្នុងបរលោក ជាសភាវៈគួរខ្លាច។ ផ្កាជលជាតពួកខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ក្នុងគុម្ពនៃព្រលិតក្តី ក្នុងគុម្ពនៃឈូកក្រហមក្តី ក្នុងគុម្ពនៃឈូកសក្តី
ID: 636813854040960703
ទៅកាន់ទំព័រ៖