ព្រះត្រៃបិដក ភាគ ១៦

ធម្មតា​សំពត់​ស្អាត​ ​ប្រាសចាក​ពណ៌ខ្មៅ​ ​គួរ​ទទួល​ទឹកជ្រលក់​ ​ដោយ​ប្រពៃ​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ធម្មចក្ខុ​ ​គឺ​សោតាបត្តិ​មគ្គ​ ​ដ៏​ប្រាសចាក​ធូលី​ ​ប្រាសចាក​មន្ទិល​ក៏​កើតឡើង​ ​ដល់​ខណ្ឌ​រាជបុត្រ​ ​និង​តិ​ស្ស​បុរោហិត​បុត្រ​ ​ក្នុង​ទី​អង្គុយ​នោះ​ថា​ ​ធម្មជាត​ណាមួយ​ ​មាន​កិរិយា​កើតឡើង​ ​ជា​ធម្មតា​ ​ធម្មជាត​ទាំងអស់​នោះ​ ​រមែង​រលត់​ទៅវិញ​ជា​ធម្មតា​ ​មាន​ឧបមេយ្យ​ដូច្នោះឯង​។​ ​ជន​ទាំងពីរ​នោះ​ ​បានឃើញ​អរិយសច្ច​ធម៌​ ​បាន​ដល់​អរិយសច្ច​ធម៌​ ​បាន​ត្រាស់​ដឹង​អរិយសច្ច​ធម៌​ ​បាន​ចុះចិត្តស៊ប់​ក្នុង​អរិយសច្ច​ធម៌​ ​ឆ្លងផុត​សេចក្តី​សង្ស័យ​ ​មិន​មាន​ងឿងឆ្ងល់​ ​ដល់​នូវ​ភាវៈ​ជា​បុគ្គល​ក្លាហាន​ ​មិនបាច់​ជឿស្តាប់​បុគ្គល​ដទៃ​ ​ក្នុង​សាសនា​នៃ​ព្រះ​បរម​សាស្តា​ ​ទើប​ក្រាបបង្គំទូល​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​វិញ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះអង្គ​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​ ​ដូចជា​គេ​ផ្ងារ​របស់​ដែល​ផ្កាប់​ ​ឬដូច​ជាបើ​ក​បង្ហាញ​របស់​ដែល​កំបាំង​ ​ពុំ​នោះ​ដូចជា​ប្រាប់ផ្លូវ​ ​ដល់​អ្នក​វង្វេងផ្លូវ​ ​ពុំ​នោះ​សោត​ ​ដូចជា​មនុស្ស​កាន់​ប្រទីប​ ​ទ្រោល​បំភ្លឺ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​មនុស្ស​មាន​ភ្នែកភ្លឺ​ ​នឹង​មើលឃើញ​នូវ​រូប​ទាំងឡាយ​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​ព្រះអង្គ​ទាំងនេះ​ ​សូម​ដល់​នូវ​ព្រះមានព្រះភាគ​ផង​ ​ព្រះធម៌​ផង​ ​ជាស​រណៈ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 636813856165122198
ទៅកាន់ទំព័រ៖