ព្រះត្រៃបិដក ភាគ ១៦

ភាវៈ​ជា​បុគ្គល​ក្លាហាន​ ​មិនបាច់​ជឿ​ពាក្យ​បុគ្កល​ដទៃ​ ​ក្នុង​សាសនា​នៃ​ព្រះ​បរម​សាស្តា​ ​ទើប​ក្រាបបង្គំទូល​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ដូច្នេះ​វិញ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះអង្គ​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​ ​ដូចជា​គេ​ផ្ងារ​របស់​ដែល​ផ្កាប់​ ​ឬដូច​ជាបើ​ក​បង្ហាញ​របស់​ដែល​កំបាំង​ ​ពុំ​នោះ​ដូចជា​ប្រាប់ផ្លូវ​ ​ដល់​អ្នក​វង្វេងផ្លូវ​ ​ពុំ​នោះ​សោត​ ​ដូចជា​កាន់​ប្រទីប​ទ្រោល​បំភ្លឺ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​មនុស្ស​ដែល​មាន​ភ្នែកភ្លឺ​ ​នឹង​មើលឃើញ​នូវ​រូប​ទាំងឡាយ​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​ទាំងនោះ​ ​សូម​ដល់​ព្រះមានព្រះភាគ​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ថា​ជាស​រណៈ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​ ​សូម​បាន​នូវ​បព្វជ្ជា​ ​និង​ឧបសម្បទា​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មហាជន​ទាំង៨ហ្មឺន៤ពាន់​នាក់​នោះ​ ​ក៏បាន​បព្វជ្ជា​ ​និង​ឧបសម្បទា​ ​ក្នុង​សំណាក់​នៃ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​។​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ពន្យល់​ជន​ទាំងនោះ​ ​ឲ្យ​ឃើញ​ជាក់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ហើយ​ប្រកាស​ទោស​នៃ​សង្ខារ​ដ៏​លាមក​សៅហ្មង​ ​និង​អានិសង្ស​ក្នុង​ព្រះនិព្វាន​។​ ​កាលដែល​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 636813857148608450
ទៅកាន់ទំព័រ៖