ព្រះត្រៃបិដក ភាគ ១៦
ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ មិនយូរប៉ុន្មាន ចិត្ត (របស់បព្វជិតទាំងនោះ) ក៏បានរួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ។
[៥១] សម័យនោះឯង មានភិក្ខុសង្ឃច្រើន ចំនួន៦លាន ៨សែនរូប នៅអាស្រ័យក្នុងពន្ធុមតីរាជធានី។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់គង់ក្នុងទីស្ងាត់ សម្ងំក្នុងព្រះកម្មដ្ឋាន មានព្រះតម្រិះក្នុងព្រះហឫទ័យកើតឡើងយ៉ាងនេះថា ឥឡូវនេះ ពួកភិក្ខុដែលនៅអាស្រ័យក្នុងពន្ធុមតីរាជធានី ច្រើនដល់ទៅ៦លាន៨សែនរូប បើដូច្នោះ គួរតែតថាគតអនុញ្ញាតភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរត្រាច់ទៅកាន់ចារិក ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ អ្នកទាំងឡាយ ចូរកុំទៅពីររូប តាមផ្លូវ១ឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសំដែងធម៌ ឲ្យមានលំអបទដើម បទកណ្តាល និងបទចុង ចូរប្រកាសព្រហ្មចរិយធម៌ដ៏បរិសុទ្ធ ប្រកបដោយអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ទាំងអស់ សត្វទាំងឡាយ ក្នុងលោកនេះ ដែលមាន
ID: 636813858163506499
ទៅកាន់ទំព័រ៖