ព្រះត្រៃបិដក ភាគ ១៧

សុត្តន្ត​បិដក​ ​ទីឃនិកាយ​ ​
​ចតុត្ថ​ភាគ​
​មហាវគ្គ​
​មហា​សុ​ទស្សន​សូត្រ​ ​ទី៤​


 [​១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​សាលវ័ន​ ​ដែល​ជា​ផ្លូវបត់​ចូល​ ​(​ទៅកាន់​ក្រុង​)​ ​របស់​ពួក​មល្ល​ក្សត្រ​ ​នា​ចន្លោះ​នៃ​ដើម​សាលព្រឹក្ស​ទាំងគូ​ ​ជិត​ក្រុង​កុសិនារា​ ​ក្នុង​កាល​ទៀប​បរិនិព្វាន​។​ ​គ្រានោះ​ឯង​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​គង់​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​អានន្ទ​មាន​អាយុ​ ​គង់​ស៊ប់​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ ​ចំពោះ​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​កុំ​បរិនិព្វាន​ ​ក្នុង​នគរ​កុសិនារា​នេះ​ ​ដែល​ជា​នគរ​តូច​ ​នគរ​ទួល​ ​ជា​សាខានគរ​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នគរ​ធំៗ​ ​ឯទៀត​ក៏​មាន​ ​ដូចយ៉ាង​នគរ​ចម្បា​ ​រាជគ្រឹះ​ ​សាវត្ថី​ ​សាកេ​ត​ ​កោ​សម្ពី​ ​និង​ពារាណសី​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​បរិនិព្វាន​ក្នុង​នគរ​ទាំង​នុ៎ះ​វិញ​ ​(​ព្រោះ​)​ ​ក្នុង​នគរ​ទាំង​នុ៎ះ​ ​មាន​ខត្តិយ​មហាសាល​ ​
ទំព័រទី ១ | បន្ទាប់
ID: 636816160180684350
ទៅកាន់ទំព័រ៖