ព្រះត្រៃបិដក ភាគ ១៧

ពួក​ទេវតា​ទាំងនោះ​ ​រុងរឿង​កន្លង​ ​នូវ​ពួក​ទេវតា​ឯទៀត​ដោយ​សម្បុរ​ ​ដោយ​យស​ ​និង​អាយុ​ ​ពួក​សាវ័ក​ ​របស់​ព្រះសម្ពុទ្ធ​ ​ព្រះអង្គ​មាន​ព្រះ​ប្រាជ្ញា​ដូច​ផែនដី​ ​ជា​សាវ័ក​ដល់​នូវ​សេចក្តី​វិសេស​ ​ក្នុង​ទេវលោក​នេះ​។​ ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ព្រមទាំង​ព្រះឥន្ទ្រ​ ​លុះ​ឃើញ​ហេតុនេះ​ហើយ​ ​ក៏​ត្រេកអរ​ ​បាន​នមស្ការ​ ​ចំពោះ​ព្រះ​តថាគត​ផង​ ​ចំពោះ​ព្រះធម៌​ ​ដែល​ជា​ធម៌​ដ៏​ល្អ​ផង​។​

 ​[​៤៩​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះហេតុនោះ​ ​បាន​ជាពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​មានចិត្ត​ត្រេកអរ​ ​រីករាយ​ ​កើត​បីតិសោមនស្ស​ ​ដោយ​ក្រៃលែង​ ​លើសប្រមាណ​ថា​ ​អើហ្ន៎​ ​ពួក​កាយ​ទិព្វ​ ​នៅ​ពេញ​ត្រៀបត្រា​ ​ពួក​អសុរកាយ​ ​បាត់​ទៅ​អស់​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ជ្រាប​នូវ​សេចក្តី​ជ្រះថ្លា​ ​របស់​ពួក​ទេវតា​ ​ជាន់​តាវត្តិង្ស​ហើយ​ ​ទើប​មាន​ព្រះបន្ទូល​នឹង​ពួក​ទេវតា​ ​ជាន់​តាវត្តិង្ស​ថា​ ​ម្នាល​គ្នាយើង​ ​អ្នក​ទាំងឡាយ​ ​ចង់​ស្តាប់​គុណ​ ​ជា​របស់​ពិត៨ប្រការ​ ​របស់​ព្រះមានព្រះភាគ​នោះ​ដែរ​ឬ​។​ ​ពួក​ទេវតា​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ ​ទ្រង់​និទ៌ុក្ខ​ ​យើងខ្ញុំ​ចង់​ស្តាប់​គុណ​ ​ជា​របស់​ពិត៨ប្រការ​ ​របស់​ព្រះ​
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 636816199404447821
ទៅកាន់ទំព័រ៖