ព្រះត្រៃបិដក ភាគ ១៧
អរិយបុគ្គល គួរហៅបុគ្គលដទៃឲ្យចូលមកមើលបាន ជាធម៌ដែលអរិយបុគ្គល គួរបង្អោនចូលមកទុកក្នុងចិត្តបាន ជាធម៌ដែលវិញ្ញូជនទាំងឡាយ គប្បីដឹងច្បាស់ក្នុងចិត្តរបស់ខ្លួន។ យើងពិចារណារកមើលនូវគ្រូ ដែលជាអ្នកសំដែងនូវធម៌ គួរបង្អោនចូលមកទុកក្នុងចិត្តបាន យ៉ាងនេះ ជាអ្នកប្រកបដោយគុណនេះ ក្នុងចំណែកកាលដែលកន្លងទៅហើយ មិនឃើញមានក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញមានដែរ (នេះជាគុណទី២)។ ព្រះមានព្រះភាគអង្គនោះ ទ្រង់បញ្ញត្តដោយប្រពៃហើយថា នេះជាកុសល ទ្រង់បញ្ញត្តហើយ ដោយប្រពៃថា នេះ ជាអកុសល។ នេះប្រកបដោយទោស។ នេះ មិនប្រកបដោយទោស។ នេះគួរសេព។ នេះមិនគួរសេព។ នេះជាអំពើថោកទាប។ នេះជាអំពើថ្លៃថ្លា។ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តដោយប្រពៃហើយថា នេះ ធម៌ខ្មៅ ធម៌ស និងធម៌ជាសប្បដិភាគ (លាយខ្មៅ លាយស)។ យើងពិចារណារកមើលនូវគ្រូ ដែលជាអ្នកបញ្ញត្តនូវធម៌ទាំងឡាយ ដែលជាកុសល ជាអកុសល ប្រកបដោយទោស មិនប្រកបដោយទោស គួរសេព និងមិនគួរសេព ថោកទាប និងថ្លៃថ្លា ធម៌ខ្មៅ ធម៌ស និងសប្បដិភាគ យ៉ាងនេះ ជាអ្នកប្រកបដោយគុណនេះ ក្នុងចំណែកកាលដែលកន្លងទៅហើយ មិនឃើញមាន ក្នុងកាលឥឡូវនេះ
ID: 636816199906736550
ទៅកាន់ទំព័រ៖