ព្រះត្រៃបិដក ភាគ ១៧

ដ៏​ល្អ​ ​ដែលគេ​បង្ហាត់​បាន​របៀប​ល្អ​ ​យូរអង្វែង​ហើយ​។​ ​ម្នាល​អានន្ទ​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​កាល​ទ្រង់​នឹង​ល្បងមើល​ ​អស្សរ័តន៍​នោះ​ឯង​ ​មុ​នដ​ម្បូង​ ​ទ្រង់​ឡើង​គង់​លើ​អស្សរ័តន៍​ ​ក្នុង​វេលា​ព្រឹកព្រហាម​ ​ហើយ​ស្តេច​ទៅ​ត្រួតត្រា​ផែនដី​ ​ដែល​មាន​សមុទ្រ​ជាទីបំផុត​ ​រួចហើយ​ស្តេច​ត្រឡប់​មក​សោយ​ព្រះស្ងោយ​ ​ក្នុង​វេលា​ព្រឹក​ឯ​កុសា​វតី​រាជធានី​វិញ​ទាន់​។​ ​ម្នាល​អានន្ទ​ ​អស្សរ័តន៍​ ​មាន​សភាព​យ៉ាងនេះ​ ​កើត​ប្រាកដហើយ​ ​ដល់​ព្រះបាទ​មហា​សុ​ទស្សនៈ​។​
 [​៥​]​ ​ម្នាល​អានន្ទ​ ​តទៅទៀត​ ​មណិ​រ័តន៍​ ​ជា​កែវ​ពៃទូរ្យ​ ​មាន​ជាតិ​ដ៏​ល្អ​ ​មាន​ជ្រុង៨​ ​ដែល​ជាង​ឆ្នៃ​ល្អ​ហើយ​ ​មាន​ពណ៌​ថ្លា​ស្អាត​ ​បរិបូណ៌​ ​ដោយ​អាការ​គ្រប់យ៉ាង​ ​បាន​កើតឡើង​ដល់​ព្រះបាទ​មហា​សុ​ទស្សនៈ​។​ ​ម្នាល​អានន្ទ​ ​មណិ​រ័តន៍​នោះ​ឯង​ ​មាន​ពន្លឺ​ផ្សាយ​ទៅ​ ​បាន​មួយ​យោជន៍​ជុំវិញ​។​ ​ម្នាល​អានន្ទ​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​កាល​ទ្រង់​នឹង​ល្បងមើល​ ​នូវ​មណិ​រ័តន៍​នោះ​ឯង​ ​មុ​នដ​ម្បូង​ ​ទ្រង់​ប្រជុំ​អស់​ពួក​ចតុរង្គសេនា​មក​ ​ហើយ​ទ្រង់​ស្ទួយ​កែវមណី​ ​ឡើង​ទៅកាន់​ចុង​ដងទង់​ ​ហើយ​ទ្រង់​គ្រវី​ទៅ​ ​ក្នុង​ទី​ងងឹត​អ័ព្ទ​ក្នុង​រាត្រី​។​ ​ម្នាល​អានន្ទ​ ​ចំណែក​អ្នកស្រុក​ទាំងឡាយ​ណា​ ​ដែល​នៅ​ជិតខាង​ ​អ្នកស្រុក​ទាំងនោះ​ ​
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 636816163032657473
ទៅកាន់ទំព័រ៖