ព្រះត្រៃបិដក ភាគ ១៧

ក្រៅអំពី​ព្រះមានព្រះភាគ​នោះ​ចេញ​ហើយ​ ​ក៏​មិនឃើញ​មាន​ដែរ​ ​(​នេះ​ជា​គុណ​ទី៣​)​។​ ​បដិបទា​ ​ជាទី​ទៅកាន់​ព្រះនិព្វាន​ ​ដែល​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ទ្រង់​បញ្ញត្ត​ល្អ​ហើយ​ ​ដល់​សាវ័ក​ទាំងឡាយ​ ​ទាំង​ព្រះនិព្វាន​ ​ទាំង​បដិបទា​ ​ក៏​ប្រៀបធៀប​គ្នា​បាន​។​ ​ទឹក​ក្នុង​ទន្លេ​គង្គា​ ​ប្រៀប​ស្មើនឹង​ទឹក​ក្នុង​ទន្លេ​យមុនា​ ​ដូចម្តេច​មិញ​ ​បដិបទា​ ​ជាទី​ទៅកាន់​ព្រះនិព្វាន​ ​ដែល​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ទ្រង់​បញ្ញត្ត​ល្អ​ហើយ​ ​ដល់​សាវ័ក​ទាំងឡាយ​ ​ទាំង​ព្រះនិព្វាន​ ​ទាំង​បដិបទា​ ​ក៏​ប្រៀបធៀប​គ្នា​បាន​ដូច្នោះ​ដែរ​។​ ​យើង​ពិចារណា​រកមើល​នូវ​គ្រូ​ ​ជា​អ្នក​បញ្ញត្ត​ ​នូវ​បដិបទា​ ​ជាទី​ទៅកាន់​ព្រះនិព្វាន​យ៉ាងនេះ​ ​ជា​អ្នក​ប្រកបដោយ​គុណ​នេះ​ ​ក្នុង​ចំណែក​កាលដែល​កន្លងទៅ​ហើយ​ ​មិនឃើញ​មាន​ ​ក្នុង​កាល​ឥឡូវនេះ​ ​ក្រៅអំពី​ព្រះមានព្រះភាគ​នោះ​ចេញ​ហើយ​ ​ក៏​មិនឃើញ​មាន​ដែរ​ ​(​នេះ​ជា​គុណ​ទី៤​)​។​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ទ្រង់​បាន​ពួក​សេក្ខបុគ្គល​ ​ដែល​ឋិតនៅ​ក្នុង​បដិបទា​ហើយ​ ​និង​ពួក​ព្រះ​ខីណាស្រព​ ​ដែល​មាន​ព្រហ្មចរិយ​ធម៌​ ​អប់រំ​ស្រេចហើយ​ជា​គ្នីគ្នា​ ​តែ​ព្រះមានព្រះភាគ​ ​ទ្រង់​មិន​ជាប់​ព្រះទ័យ​នឹង​គ្នីគ្នា​នោះ​ទេ​ ​ទ្រង់​ប្រកប​នូវ​សេចក្តី​ត្រេកអរ​ ​តែមួយ​ព្រះអង្គ​ឯង​។​ ​យើង​ពិចារណា​រកមើល​នូវ​គ្រូ​ ​ជា​អ្នក​ប្រកប​នូវ​សេចក្តី​ត្រេកអរ​ ​តែម្នាក់ឯង​យ៉ាងនេះ​ ​ដែល​ជា​អ្នក​ប្រកបដោយ​គុណ​នេះ​ ​ក្នុង​ចំណែក​កាលដែល​កន្លង
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 636816200153520665
ទៅកាន់ទំព័រ៖