ព្រះត្រៃបិដក ភាគ ១៧
ទៅហើយ ក៏មិនឃើញមាន ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញមានដែរ (នេះជាគុណទី៥)។ លាភសម្រេចហើយ សេចក្តីសរសើរ ក៏សម្រេចហើយ ដល់ព្រះមានព្រះភាគអង្គនោះ ទាំងពួកក្សត្រ ក៏មានសភាពជាអ្នកស្រឡាញ់ រាប់រក (ព្រះអង្គ) ប៉ុន្តែព្រះមានព្រះភាគអង្គនោះ ប្រាសចាកសេចក្តីស្រវឹង (ក្នុងលាភជាដើមនោះ) ហើយ រមែងសោយនូវអាហារ (តាមធម្មតា)។ យើងពិចារណារកមើលនូវគ្រូ ជាអ្នកប្រាសចាកសេចក្តីស្រវឹង បរិភោគនូវអាហារយ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាលដែលកន្លងទៅហើយ ក៏មិនឃើញមាន ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញមានដែរ (នេះជាគុណទី៦)។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងណា ទ្រង់ធ្វើយ៉ាងនោះ ទ្រង់ធ្វើយ៉ាងណា ទ្រង់ត្រាស់យ៉ាងនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងណា ទ្រង់ធ្វើយ៉ាងនោះ ទ្រង់ធ្វើយ៉ាងណា ទ្រង់ត្រាស់យ៉ាងនោះ ដោយប្រការយ៉ាងនេះឯង។ យើងពិចារណារកមើលនូវគ្រូ ជាអ្នកប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌យ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាលដែលកន្លងទៅហើយ ក៏មិនឃើញមាន ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញមានដែរ (នេះជាគុណទី៧)។
ID: 636816200363972703
ទៅកាន់ទំព័រ៖