ព្រះត្រៃបិដក ភាគ ១៧

ព្រះមានព្រះភាគ​អង្គ​នោះ​ ​ទ្រង់​ឆ្លងផុត​សេចក្តី​សង្ស័យ​អស់ហើយ​ ​ប្រាសចាក​សេចក្តី​ងឿងឆ្ងល់​ហើយ​ ​ទ្រង់​មាន​ព្រះតម្រិះ​ដល់ទីបំផុត​(​១​)​ ​ហើយ​ ​ដោយ​ព្រហ្មចរិយ​ធម៌​ខាងដើម​ ​ជា​និស្ស័យ​ដ៏​ឧត្តម​។​ ​យើង​ពិចារណា​រកមើល​នូវ​គ្រូ​ ​ជា​អ្នក​ឆ្លងផុត​សេចក្តី​សង្ស័យ​អស់ហើយ​ ​ប្រាសចាក​សេចក្តី​ងឿងឆ្ងល់​ ​មានតម្រិះ​ដល់ទីបំផុត​ ​ដោយ​ព្រហ្មចរិយ​ធម៌​ខាងដើម​ ​ជា​និស្ស័យ​ដ៏​ឧត្តម​ ​យ៉ាងនេះ​ ​ដែល​ប្រកបដោយ​គុណ​នេះ​ ​ក្នុង​ចំណែក​កាលដែល​កន្លងទៅ​ហើយ​ ​ក៏​មិនឃើញ​មាន​ ​ក្នុង​កាល​ឥឡូវនេះ​ ​ក្រៅអំពី​ព្រះមានព្រះភាគ​នោះ​ចេញ​ហើយ​ ​ក៏​មិនឃើញ​មាន​ដែរ​ ​(​នេះ​ជា​គុណ​ទី៨​)​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​បាន​សំដែង​គុណ​ ​ជា​របស់​ពិត​ទាំង៨ប្រការ​របស់​ព្រះមានព្រះភាគ​នេះឯង​ ​ដល់​ពួក​ទេវតា​ជាន់​តាវត្តិង្ស​។​
 [​៥០​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះហេតុនោះ​ ​បាន​ជាពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ជា​អ្នកមាន​ចិត្តត្រេកអរ​ ​មានចិត្ត​ទន់​ ​កើត​បីតិសោមនស្ស​
​(​១​)​ ​អដ្ឋកថា​ថា​ ​ពួក​ខ្លះ​មាន​សេចក្តី​ត្រិះរិះ​អស់​ត្រឹម​វិបស្សនា​ ​ត្រឹម​បឋមជ្ឈាន​។​បេ​។​ ​ត្រឹម​សាវក​បារមី​ញាណ​ ​ត្រឹម​បច្ចេកពោធិ​ញ្ញាណ​ ​តែ​ព្រះមានព្រះភាគ​ ​មាន​សេចក្តី​ត្រិះរិះ​រហូត​ ​ដល់​សព្វញ្ញុតញ្ញាណ​។​
ថយ | ទំព័រទី ១១២ | បន្ទាប់
ID: 636816200787876948
ទៅកាន់ទំព័រ៖