ព្រះត្រៃបិដក ភាគ ១៧

ព្រះមានព្រះភាគ​ ​ការណ៍​នោះ​ ​សមជា​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​ពួក​ទេវតា​ពោល​យ៉ាងនេះ​ហើយ​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ថា​ ​ម្នាល​គ្នាយើង​ ​ដំណើរ​នេះ​ ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​ឱកាស​ឡើយ​ ​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ទាំងឡាយ​ ​២ព្រះអង្គ​ ​បាន​ត្រាស់​ក្នុង​លោកធាតុ​តែមួយ​ ​ដំណាលគ្នា​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​មិនដែល​មាន​ទេ​ ​ម្នាល​គ្នាយើង​ ​សូមឲ្យ​តែ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​កុំ​ឲ្យ​មាន​អាពាធ​ ​កុំ​ឲ្យ​មានទុក្ខ​ ​គង់នៅ​អស់កាលដ៏យូរ​អង្វែង​ ​ការណ៍​នោះ​ ​គង់តែ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ដែរ​ហើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ឯង​ ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​អង្គុយ​ប្រជុំ​គ្នា​ ​ក្នុង​ទេវ​សភា​ ​ឈ្មោះ​សុធម្មា​ ​ដោយ​ប្រយោជន៍​ណា​
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636816201248573299
ទៅកាន់ទំព័រ៖