ព្រះត្រៃបិដក ភាគ ១៧

សំគាល់​ថា​ជា​វេលា​ថ្ងៃ​ ​ក៏​នាំគ្នា​ប្រកបការងារ​ដោយសារ​ពន្លឺ​ ​(​នៃ​កែវ​នោះ​ឯង​)​។​ ​ម្នាល​អានន្ទ​ ​កែវមណី​ ​មាន​សភាព​យ៉ាងនេះ​ ​បាន​កើត​ប្រាកដហើយ​ ​ដល់​ព្រះបាទ​មហា​សុ​ទស្សនៈ​។​
 [​៦​]​ ​ម្នាល​អានន្ទ​ ​តទៅទៀត​ ​ឥត្ថីរ័តន៍​(​១​)​ ​(​ស្រីកែវ​)​ ​មាន​រូបឆោម​ល្អ​ ​គួរឲ្យ​អ្នកផង​ពិតពិល​ ​រមិលមើល​ ​គួរ​ជ្រះថ្លា​ ​ប្រកបដោយ​សម្បុរ​ល្អ​ក្រៃលែង​ ​មិន​ខ្ពស់​ពេក​ ​មិន​ទាប​ពេក​ ​មិន​ស្គម​ពេក​ ​មិន​ធាត់​ពេក​ ​មិន​ខ្មៅ​ពេក​ ​មិន​សពេ​ក​ ​លើសលែង​កន្លង​ហួស​សម្បុរ​ស្រី​មនុស្ស​ ​តែ​មិនដល់​សម្បុរ​ទិព្វ​ទេ​ ​បាន​កើត​ប្រាកដ​ ​ដល់​ព្រះបាទ​មហា​សុ​ទស្សនៈ​។​ ​ម្នាល​អានន្ទ​ ​ឥត្ថីរ័តន៍​នោះ​ឯង​ ​មាន​កា​យស​ម្ផ័ស្ស​ ​(​ទន់ល្មឿយ​)​ ​ដូចជា​សំឡី​គរ​ ​ឬ​សំឡី​កប្បាស​។​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​ឥត្ថីរ័តន៍​នោះ​ឯង​ ​កាល​រដូវ​ត្រជាក់​ ​មានខ្លួន​ក្តៅ​ ​កាល​រដូវ​ក្តៅ​ ​មានខ្លួន​ត្រជាក់​។​ ​ម្នាល​អានន្ទ​ ​មិន​តែប៉ុណ្ណោះ​ ​ឥត្ថីរ័តន៍​នោះ​ឯង​ ​មាន​ក្លិន​ខ្លឹមចន្ទន៍​ ​ផ្សាយ​ចេញ​អំពី​កាយ​ ​មាន​ក្លិន​ផ្កា​ឧប្បល​ផ្សាយ​ចេញ​អំពី​មាត់​។​ ​ម្នាល​អានន្ទ​ ​ឥត្ថីរ័តន៍​នោះ​ឯង​ ​ជា​ស្រី​តែង​ក្រោក​ឡើង​មុន​ ​តែង​អង្គុយ​ក្រោយ​(​២​)​ ​យកចិត្ត​ទុកដាក់​ធ្វើ​អ្វី​ៗ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ស្ត្រី​ដែលគេ​នាំមក​អំពី​រាជត្រកូល​ក្នុង​ដែន​មទ្ទៈ​មក​ថ្វាយ​ ​ជា​ព្រះអគ្គមហេសី​។​ ​ន័យ​មួយទៀត​ថា​ ​ស្ត្រី​ដែល​មក​អំពី​ឧត្តរកុរុ​ទ្វីប​ ​ដោយ​អានុភាព​របស់​ព្រះអង្គ​។​ ​(​២​)​ ​ស្ត្រី​នោះ​ ​បើ​ឃើញ​ព្រះរាជា​ស្តេច​មក​ ​តែង​ក្រោក​អំពី​អាសនៈ​ ​ដែល​ខ្លួន​អង្គុយ​ជាមុន​ ​លុះតែ​ព្រះរាជា​គង់​ ​ទើប​នាង​អង្គុយ​ទៅវិញ​។​ ​កាន់​ព្រះ​វីជនី​ ​ពាត់​ថ្វាយព្រះ​រាជា​ខាងក្រោយ​។​
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 636816163439180725
ទៅកាន់ទំព័រ៖