ព្រះត្រៃបិដក ភាគ ១៧

ទាំងអស់​ ​ឲ្យដឹង​ច្បាស់​ដោយ​សំឡេង​ផង​ ​សំឡេង​ក្រាងក្រអៅ​របស់​ព្រហ្ម​នោះ​ ​មិនបាន​ផ្សាយ​ចេញទៅ​ខាងក្រៅ​បរិសទ្យ​ផង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ណា​ ​មាន​សំឡេង​ប្រកបដោយ​អង្គ៨យ៉ាងនេះ​ ​បុគ្គល​នោះ​ ​គេ​ហៅថា​ ​អ្នកមាន​សំឡេង​ដូច​សំឡេង​ព្រហ្ម​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​សន​ង្កុ​មារ​ព្រហ្ម​ថា​ ​បពិត្រ​មហាព្រហ្ម​ ​ប្រពៃ​ហើយ​ ​ពួក​យើង​ក៏​រីករាយ​ ​ព្រោះ​បានដឹង​សេចក្តី​នុ៎ះឯង​ ​មួយទៀត​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​បាន​សំដែង​គុណ​ ​ជា​របស់​ពិត​ ​ទាំង៨ប្រការ​ ​របស់​ព្រះមានព្រះភាគ​នោះ​ហើយ​ដែរ​ ​ពួក​យើង​ក៏​រីករាយ​ ​ព្រោះ​បានដឹង​នូវ​គុណ​ទាំងនោះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ឯង​ ​សន​ង្កុ​មារ​ព្រហ្ម​ ​បាន​ពោល​សេចក្តី​នេះ​ ​នឹង​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ថា​ ​បពិត្រ​ទេ​វាន​មិន្ទៈ​ ​ប្រពៃ​ហើយ​ ​ពួក​យើង​គួរ​ស្តាប់​នូវ​គុណ​ ​ជា​របស់​ពិត​ ​ទាំង៨ប្រការ​ ​របស់​ព្រះមានព្រះភាគ​នោះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ទទួល​តប​ពាក្យ​របស់​សន​ង្កុ​មារ​ព្រហ្ម​ថា​ ​បពិត្រ​មហាព្រហ្ម​ ​យ៉ាងហ្នឹងហើយ​ ​ទើប​ថ្លែង​នូវ​គុណ​ ​ជា​របស់​ពិត​ ​ទាំង៨ប្រការ​របស់​ព្រះមានព្រះភាគ​ថា​ ​មហាព្រហ្ម​ដ៏​ចំរើន​ ​សំគាល់​នូវ​ហេតុ​នោះ​ដូចម្តេច​ ​ព្រះ​
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 636816202895067473
ទៅកាន់ទំព័រ៖