ព្រះត្រៃបិដក ភាគ ១៧
ឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគអង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ ព្រះមានព្រះភាគអង្គនោះ ទ្រង់បញ្ញត្តហើយថា នេះ ជាកុសល ទ្រង់បញ្ញត្តប្រពៃហើយថា នេះជាអកុសល។ នេះប្រកបដោយទោស។ នេះមិនប្រកបដោយទោស។ នេះគួរសេព។ នេះមិនគួរសេព។ នេះជាអំពើថោកទាប។ នេះជាអំពើថ្លៃថ្លា។ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តប្រពៃហើយថា នេះធម៌ខ្មៅ ធម៌ស និងជាសប្បដិភាគ។ យើងពិចារណារកមើលនូវសាស្តា ជាអ្នកបញ្ញត្តនូវធម៌ទាំងឡាយ ដែលជាកុសល ជាអកុសល ប្រកបដោយទោស មិនប្រកបដោយទោស គួរសេព មិនគួរសេព ថោកទាប និងថ្លៃថ្លា ធម៌ខ្មៅ ធម៌ស និងជាសប្បដិភាគ យ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាល ដែលកន្លងទៅហើយ មិនឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគអង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ បដិបទា ជាទីទៅកាន់ព្រះនិព្វាន ដែលព្រះមានព្រះភាគអង្គនោះ ទ្រង់បញ្ញត្តល្អហើយ ដល់សាវ័កទាំងឡាយ ទាំងព្រះនិព្វាន ទាំងបដិបទា រមែងប្រៀបធៀបគ្នាបាន។ ទឹកក្នុងទន្លេគង្គា ប្រៀបស្មើនឹងទឹកក្នុងទន្លេយមុនា ដូចម្តេចមិញ បដិបទាជាទីទៅកាន់ព្រះនិព្វាន ដែលព្រះមានព្រះភាគអង្គនោះ បញ្ញត្តល្អហើយ ដល់សាវ័ក
ID: 636816203351683590
ទៅកាន់ទំព័រ៖