ព្រះត្រៃបិដក ភាគ ១៧

យើង​ពិចារណា​រកមើល​នូវ​សាស្តា​ ​ជា​អ្នក​ប្រាសចាក​សេចក្តី​ស្រវឹង​ ​ហើយ​បរិភោគ​នូវ​អាហារ​យ៉ាងនេះ​ ​ដែល​ប្រកបដោយ​គុណ​នេះ​ ​ក្នុង​ចំណែក​កាល​ ​ដែល​កន្លងទៅ​ហើយ​ ​មិនឃើញ​មាន​ទេ​ ​ក្នុង​កាល​ឥឡូវនេះ​ ​ក្រៅអំពី​ព្រះមានព្រះភាគ​អង្គ​នោះ​ចេញ​ហើយ​ ​ក៏​មិនឃើញ​មាន​ឡើយ​។​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ទ្រង់​ត្រាស់​យ៉ាងណា​ ​ទ្រង់​ធ្វើ​យ៉ាងនោះ​ ​ទ្រង់​ធ្វើ​យ៉ាងណា​ ​ទ្រង់​ត្រាស់​យ៉ាងនោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងណា​ ​ទ្រង់​ធ្វើ​យ៉ាងនោះ​ ​ទ្រង់​ធ្វើ​យ៉ាងណា​ ​ទ្រង់​ត្រាស់​យ៉ាងនោះ​ ​ដោយ​ប្រការ​យ៉ាងនេះ​។​ ​យើង​ពិចារណា​រកមើល​នូវ​សាស្តា​ ​ជា​អ្នកប្រតិបត្តិ​ ​នូវ​ធម៌​ដ៏​សមគួរ​ដល់​ធម៌​យ៉ាងនេះ​ ​ដែល​ប្រកបដោយ​គុណ​នេះ​ ​ក្នុង​ចំណែក​កាល​ ​ដែល​កន្លងទៅ​ហើយ​ ​មិនឃើញ​មាន​ទេ​ ​ក្នុង​កាល​ឥឡូវនេះ​ ​ក្រៅអំពី​ព្រះមានព្រះភាគ​អង្គ​នោះ​ចេញ​ហើយ​ ​ក៏​មិនឃើញ​មាន​ឡើយ​។​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ព្រះអង្គ​ឆ្លងផុត​សេចក្តី​សង្ស័យ​អស់ហើយ​ ​ព្រះអង្គ​ប្រាសចាក​សេចក្តី​ងឿងឆ្ងល់​អស់ហើយ​ ​ទ្រង់​មាន​ព្រះតម្រិះ​ ​ដល់ទីបំផុត​ហើយ​ ​ដោយ​ព្រហ្មចរិយ​ធម៌​ខាងដើម​ ​ជា​និស្ស័យ​ដ៏​ឧត្តម​។​ ​យើង​ពិចារណា​រកមើល​នូវ​សាស្តា​ ​ជា​អ្នក​ឆ្លងផុត​សេចក្តី​សង្ស័យ​ ​ប្រាសចាក​សេចក្តី​ងឿងឆ្ងល់​ ​មាន​ព្រះតម្រិះ​ ​ដល់​នូវ​ទីបំផុត​ ​ដោយ​ព្រហ្មចរិយ​ធម៌​ខាងដើម​ ​ជា​និស្ស័យ​ដ៏​ឧត្តម​យ៉ាងនេះ​ ​ដែល​ប្រកបដោយ​គុណ​នេះ​ ​ក្នុង​ចំណែក​កាល​ ​ដែល
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 636816203817370226
ទៅកាន់ទំព័រ៖