ព្រះត្រៃបិដក ភាគ ១៧
ព្រះមានព្រះភាគនោះ ជាបុគ្គលមានបញ្ញាច្រើន អស់កាលអង្វែងមកហើយ។ ម្នាលអ្នកដ៏ចំរើន រឿងធ្លាប់មានមកហើយថា មានស្តេចមួយព្រះអង្គ ទ្រង់ព្រះនាមទិសម្បតិ។ មានព្រាហ្មណ៍ឈ្មោះគោវិន្ទៈ ជាបុរោហិត របស់ព្រះបាទទិសម្បតិ។ ព្រះបាទទិសម្បតិ មានព្រះរាជបុត្រ១ព្រះអង្គ ទ្រង់ព្រះនាមរេណុកុមារ។ គោវិន្ទព្រាហ្មណ៍ មានកូនប្រុសម្នាក់ ឈ្មោះជោតិបាលមាណព។ ជនទាំង៨នាក់នេះ គឺរេណុរាជបុត្រ១ ជោតិបាលមាណព១ និងក្សត្រ
(១) ៦ព្រះអង្គទៀត សុទ្ធតែជាសំឡាញ់នឹងគ្នា។ ម្នាលអ្នកដ៏ចំរើន លុះថ្ងៃ និងយប់កន្លងទៅហើយ គោវិន្ទព្រាហ្មណ៍ ក៏ធ្វើមរណកាលទៅ។ ម្នាលអ្នកដ៏ចំរើន កាលដែលគោវិន្ទព្រាហ្មណ៍ ធ្វើមរណកាលទៅហើយ ព្រះបាទទិសម្បតិ ទ្រង់ព្រះកន្សែងសោកស្តាយថា ឱហ្ន៎ ក្នុងសម័យណា យើងបានប្រគល់រាជកិច្ចទាំងពួងដោយស្រួលបួល ដល់គោវិន្ទព្រាហ្មណ៍ហើយ កំពុងតែស្កប់ស្កល់ មូលមិត ផ្តេកផ្តិតដោយកាមគុណទាំង៥ សម័យនោះឯង គោវិន្ទព្រាហ្មណ៍ ក៏ធ្វើមរណកាលទៅ។ ម្នាលអ្នកដ៏ចំរើន កាលព្រះបាទទិសម្បតិ ទ្រង់ព្រះកន្សែងសោកស្តាយយ៉ាងនោះហើយ រេណុរាជបុត្ត
(១) អដ្ឋកថា ថា ស្តេច៦អង្គទៀតនោះគឺ សត្តភូ១ ព្រហ្មទត្ត១ វេស្សភូ១ ភរតៈ១ ធតរដ្ឋ១ ធតរដ្ឋមួយទៀត១។
ID: 636816204444886117
ទៅកាន់ទំព័រ៖