ព្រះត្រៃបិដក ភាគ ១៧

ទៅដល់​ហើយ​ ​បាន​ថ្លែង​ព្រះ​ឱង្ការ​នេះ​ ​នឹង​ជោតិ​បាល​មាណព​ថា​ ​សូម​សេចក្តី​ចំរើន​មានដល់​ជោតិ​បាល​មាណព​ដ៏​ចំរើន​ចុះ​ ​ព្រះបាទ​ទិ​សម្ប​តិ​ ​មាន​ព្រះ​ឱង្ការ​ឲ្យ​ហៅ​ជោតិ​បាល​មាណព​ដ៏​ចំរើន​ ​ព្រះបាទ​ទិ​សម្ប​តិ​ ​ចង់​ជួបនឹង​ជោតិ​បាល​មាណព​ដ៏​ចំរើន​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​ជោតិ​បាល​មាណព​ ​ទទួល​តប​ពាក្យ​រាជបុរស​នោះ​ថា​ ​អើ​អ្នក​ដ៏​ចំរើន​ ​យ៉ាងនេះ​ហើយ​ ​ទើប​ចូល​ទៅ​គាល់​ព្រះបាទ​ទិ​សម្ប​តិ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​ជាមួយនឹង​ព្រះបាទ​ទិ​សម្ប​តិ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​លឹ​ក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​លុះ​ជោតិ​បាល​មាណព​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ព្រះបាទ​ទិ​សម្ប​តិ​ ​មាន​ព្រះបន្ទូល​យ៉ាងនេះ​ថា​ ​ជោតិ​បាល​មាណព​ដ៏​ចំរើន​ ​ចូរ​អ្នក​ប្រៀនប្រដៅ​យើង​ចុះ​ ​ជោតិ​បាល​មាណព​ដ៏​ចំរើន​ ​កុំ​លះបង់​យើង​អំពី​ការប្រៀនប្រដៅ​ឡើយ​ ​យើង​នឹង​តាំង​អ្នក​ក្នុង​តំណែង​ងារ​ជា​ដំណែល​បិតា​អ្នក​ ​យើង​នឹង​ស្រោចទឹក​អ្នក​ ​ក្នុង​ទី​ជា​របស់​គោ​វិន្ទ​ព្រាហ្មណ៍​។​ ​ជោតិ​បាល​មាណព​ ​ទទួល​ព្រះបន្ទូល​ព្រះបាទ​ទិ​សម្ប​តិ​ថា​ ​ព្រះករុណា​វិសេស​។
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 636816204879590981
ទៅកាន់ទំព័រ៖