ព្រះត្រៃបិដក ភាគ ១៧

ព្រះអង្គ​ម្ចាស់​ដ៏​ចំរើន​ ​នរណា​ហ្ន៎​ ​នឹង​ដឹង​នូវ​ជីវិត​បាន​ ​កាលបើ​ព្រះបាទ​ទិ​សម្ប​តិ​ ​ទ្រង់​ទិវង្គត​ហើយ​ ​ពួក​អ្នករាជការ​ ​គប្បី​អភិសេកព្រះ​រេណុ​រាជបុត្រ​ដ៏​ចំរើន​ ​ក្នុង​រាជសម្បត្តិ​ ​ហេតុនេះ​រមែង​មាន​ ​បើ​ព្រះ​រេណុ​រាជបុត្រ​ដ៏​ចំរើន​ ​ត្រូវ​បាន​រាជសម្បត្តិ​ហើយ​ ​សូម​ព្រះអង្គ​ចែក​រាជសម្បត្តិ​ដល់​យើងខ្ញុំ​ទាំងឡាយ​ផង​។​ ​រេណុ​រាជបុត្រ​ ​ទ្រង់​តប​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​បើ​ក្រៅអំពី​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ហើយ​ ​អ្នកដទៃ​ណា​ ​នឹង​ផ្តល់​សេចក្តី​សុខ​ឲ្យ​កើតឡើង​ ​ក្នុង​ដែន​របស់​យើង​បាន​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​បើ​យើង​នឹង​បាន​រាជសម្បត្តិ​ ​យើង​នឹង​ចែក​រាជសម្បត្តិ​ ​ដល់​អ្នក​ទាំងឡាយ​ផង​ដែរ​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​លុះ​ថ្ងៃ​ ​និង​យប់​ទាំងឡាយ​កន្លងទៅ​ហើយ​ ​ព្រះបាទ​ទិ​សម្ប​តិ​ ​ក៏​ទ្រង់​ទិវង្គត​ទៅ​។​ ​កាលបើ​ព្រះបាទ​ទិ​សម្ប​តិ​ ​ទ្រង់​ទិវង្គត​ទៅ​ហើយ​ ​ពួក​អ្នករាជការ​ ​ក៏បាន​អភិសេកព្រះ​រេណុ​រាជបុត្រ​ ​ក្នុង​រាជសម្បត្តិ​។​ ​លុះ​ព្រះ​រេណុ​រាជបុត្រ​ ​បាន​អភិសេក​ដោយ​រាជសម្បត្តិ​ហើយ​ ​ទ្រង់​ស្កប់ស្កល់​ ​មូលមិត្រ​ផ្តេកផ្តិត​ ​ដោយ​កាមគុណ​ទាំង៥​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​គ្រានោះ​ឯង​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ចូល​ទៅ​គាល់​ក្សត្រ​ទាំង៦អង្គ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ក្រាបបង្គំទូល​ក្សត្រ​ទាំង៦អង្គ​នោះ​ ​យ៉ាងនេះ​ថា​
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 636816205832325474
ទៅកាន់ទំព័រ៖