ព្រះត្រៃបិដក ភាគ ១៧

សម្រាប់​ពួក​អ្នក​ដែន​អស្ស​កៈ១​ ​ក្រុង​មា​ហិ​ស្ស​តិ​ ​សម្រាប់​ពួក​អ្នក​ដែន​អវន្តិ១​ ​ក្រុង​រោ​រុ​កៈ​ ​សម្រាប់​ពួក​អ្នក​ដែន​សោ​ចិ​រៈ១​ ​ក្រុង​មិថិលា​ ​សម្រាប់​ពួក​អ្នក​ដែន​វិទេហៈ១​ ​ក្រុង​ចម្បា​ដែល​កសាង​ ​ក្នុង​ដែន​ឈ្មោះ​អង្គៈ១​ ​ក្រុង​ពារាណសី​ ​សម្រាប់​ពួក​អ្នក​ដែន​កាសី១​។​

 [​៦០​]​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​គ្រានោះ​ឯង​ ​ក្សត្រ​ទាំង៦អង្គ​នោះ​ ​ទ្រង់​សព្វព្រះទ័យ​ ​មាន​សេចក្តី​ប្រាថ្នា​ពេញ​បរិបូណ៌​ហើយ​ ​ដោយ​លាភ​គួរ​ដល់​ព្រះអង្គ​ថា​ ​ឱ​ហ្ន៎​ ​របស់​ណា​ ​ដែល​ពួក​យើង​ប្រាថ្នា​ហើយ​ ​របស់​ណា​ ​ដែល​ពួក​យើង​ប៉ុនប៉ង​សំដៅយក​ហើយ​ ​របស់​ណា​ ​ដែល​ពួក​យើង​កត់សំគាល់​ទុក​ហើយ​ ​របស់​នោះ​ៗ​ ​ក៏​ពួក​យើង​បាន​អស់ហើយ​។​
​[​៦១​]​ ​ព្រះបាទ​សត្ត​ភូ​ ​អង្គ១​ ​ព្រះបាទ​ព្រហ្មទត្ត​អង្គ១​ ​ព្រះបាទ​វេស្សភូ​អង្គ១​ ​ព្រមទាំង​ព្រះបាទ​ភរ​តៈ​អង្គ១​ ​ព្រះបាទ​រេណុ​អង្គ១​ ​ព្រះបាទ​ធតរដ្ឋ២ព្រះអង្គ​ទៀត​ ​រួម​បាន​ជា​ស្តេច​គ្រប់គ្រង​ផែនដី​ ​មាន៧ព្រះអង្គ​ ​ក្នុង​គ្រានោះ​។​

​ចប់​ ​បឋម​ភាណវារៈ​។​

ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 636816206987401541
ទៅកាន់ទំព័រ៖