ព្រះត្រៃបិដក ភាគ ១៧

 [​៦២​]​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​គ្រានោះ​ឯង​ ​ក្សត្រ​ទាំង៦អង្គ​នោះ​ ​ចូល​ទៅ​រកម​ហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​មាន​ព្រះរាជឱង្ការ​ទៅ​នឹង​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​គោ​វិន្ទ​ព្រាហ្មណ៍​ដ៏​ចំរើន​ ​ជា​សំឡាញ់​ ​ជាទីស្រឡាញ់​ពេញ​ព្រះទ័យ​ ​មិនជា​ទី​ខ្ពើមរអើម​ ​នៃ​ព្រះបាទ​រេណុ​ ​យ៉ាងណាមិញ​ ​គោ​វិន្ទ​ព្រាហ្មណ៍​ដ៏​ចំរើន​ ​ក៏​ជា​សំឡាញ់​ ​ជាទីស្រឡាញ់​ ​ពេញចិត្ត​ ​មិនជា​ទី​ខ្ពើម​នៃ​ពួក​យើង​យ៉ាងនោះ​ដែរ​ ​គោ​វិន្ទ​ព្រាហ្មណ៍​ដ៏​ចំរើន​ ​ចូរ​ប្រៀនប្រដៅ​ពួក​យើង​ចុះ​ ​គោ​វិន្ទ​ព្រាហ្មណ៍​ដ៏​ចំរើន​ ​កុំ​លះបង់​យើង​អំពី​ការប្រៀនប្រដៅ​ឡើយ​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ទទួល​ស្តាប់​ព្រះ​ឱង្ការ​ក្សត្រ​ទាំង៦ព្រះអង្គ​នោះ​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ថា​ ​ព្រះករុណា​វិសេស​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​គ្រានោះ​ឯង​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ក៏​ប្រៀនប្រដៅ​ពួក​ក្សត្រ​ទាំង៧អង្គ​ ​ដែល​បាន​មុទ្ធាភិសេក​ ​ដោយ​រាជសម្បត្តិ​ ​ដោយ​អនុសាសនី​ផង​ ​បាន​បង្រៀន​មន្ត​ ​ដល់​ព្រាហ្មណ​មហាសាល​ ​៧នាក់​ផង​ ​និង​ខ្មាន់​ព្រះកេស៧០០នាក់​ផង​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 636816207226595222
ទៅកាន់ទំព័រ៖