ព្រះត្រៃបិដក ភាគ ១៧
កាលជាខាងក្រោយមក កិត្តិសព្ទដ៏ពីរោះ របស់មហាគោវិន្ទព្រាហ្មណ៍ ល្បីឮខ្ចរខ្ចាយថា មហាគោវិន្ទព្រាហ្មណ៍ អាចឃើញព្រហ្ម ដោយផ្តាល់ខ្លួន មហាគោវិន្ទព្រាហ្មណ៍ អាចសាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មដោយផ្ទាល់ខ្លួនបាន។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ មានសេចក្តីត្រិះរិះយ៉ាងនេះថា កិត្តិសព្ទដ៏ពីរោះ របស់អាត្មាអញ ល្បីឮខ្ចរខ្ចាយទៅ យ៉ាងនេះថា មហាគោវិន្ទព្រាហ្មណ៍ អាចឃើញព្រហ្ម ដោយផ្តាល់ខ្លួន មហាគោវិន្ទព្រាហ្មណ៍ អាចសាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មដោយផ្ទាល់ខ្លួនបាន តែអាត្មាអញ មិនបានឃើញព្រហ្មសោះ មិនបានសាកសួរ ជាមួយនឹងព្រហ្ម មិនបាននិយាយឆ្លើយឆ្លង ជាមួយនឹងព្រហ្ម មិនបានប្រឹក្សាជាមួយនឹងព្រហ្មទេ ប៉ុន្តែអាត្មាអញ ធ្លាប់ឮពាក្យនេះ របស់ព្រាហ្មណ៍ចាស់ៗ មានអាយុច្រើន ជាអាចារ្យប្រធានលើអាចារ្យ និយាយគ្នាថា បុគ្គលណា សម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ហើយពិចារណានូវករុណាឈាន បុគ្គលនោះ នឹងឃើញព្រហ្ម នឹងសាកសួរ
ID: 636816207442897594
ទៅកាន់ទំព័រ៖