ព្រះត្រៃបិដក ភាគ ១៧

គហបតី​ ​យើង​មាន​សេចក្តី​ត្រូវការ​ ​ដោយ​ប្រាក់​និង​មាស​។​ ​គហបតី​នោះ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រមហារាជ​ ​បើ​ដូច្នោះ​ ​សូម​ទ្រង់​អែប​នាវា​ទៅ​ខាង​ត្រើយ​ច្រាំង​ម្ខាង​។​ ​ទ្រង់​មាន​ព្រះរាជឱង្ការ​ថា​ ​ឱ​ ​គហបតី​ ​យើង​មាន​សេចក្តី​ត្រូវការ​ ​តែ​ប្រាក់​ ​និង​មាស​ត្រង់​ទីនេះ​ឯង​។​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​គហបតិ​រ័តន៍​នោះ​ឯង​ ​យកដៃ​ទាំងពីរ​ ​លូក​ចុះទៅ​ក្នុងទឹក​ ​លើកយក​ឆ្នាំង​ ​ដែល​ពេញដោយ​ប្រាក់​ ​និង​មាស​ ​ហើយ​ក្រាបទូល​ព្រះបាទ​មហា​សុ​ទស្សនៈ​ថា​ ​បពិត្រមហារាជ​ ​ល្មម​ហើយ​ ​ដោយ​ប្រាក់​ ​និង​មាស​ប៉ុណ្ណេះ​ ​បពិត្រមហារាជ​ ​ប្រាក់​ ​និង​មាស​ប៉ុណ្ណេះ​ ​ល្មម​ធ្វើ​ព្រះរាជកិច្ច​បាន​ហើយ​។​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​គហបតី​ ​ប្រាក់​ ​និង​មាស​ប៉ុណ្ណេះ​ល្មម​ហើយ​ ​ម្នាល​គហបតី​ ​ប្រាក់​ ​និង​មាស​ប៉ុណ្ណេះ​ ​ល្មម​ធ្វើ​កិច្ច​បាន​ហើយ​ ​ម្នាល​គហបតី​ ​ប្រាក់​និង​មាស​ទាំង​ប៉ុណ្ណេះ​ ​យើង​បូជា​អ្នកឯង​។​ ​ម្នាល​អានន្ទ​ ​គហបតិ​រ័តន៍​ ​មាន​សភាព​យ៉ាងនេះ​ ​កើត​ប្រាកដហើយ​ ​ដល់​ព្រះបាទ​មហា​សុ​ទស្សនៈ​។​
 [​៨​]​ ​ម្នាល​អានន្ទ​ ​តទៅទៀត​ ​បរិនាយក​រ័តន៍​(​១​)​ ​(​បរិនាយក​កែវ​)​ ​ជា​បណ្ឌិត​វាងវៃ​ ​មាន​ប្រាជ្ញា​ ​អង់អាច​ ​ដើម្បី​ញុំាង​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ដែល​ខ្លួន​ឲ្យ​ស្តេច​ចូល​ទៅ​ ​ឲ្យ​ចូល​ទៅ​បាន​ ​ដើម្បី​ញុំាង​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ដែល​ខ្លួន​គួរឲ្យ​ស្តេច​ចេញ​ ​ឲ្យ​ចេញទៅ​បាន​
​(​១​)​ ​អដ្ឋកថា​ ​ថា​ជា​ព្រះរាជបុត្រ​ច្បង​របស់​ព្រះបាទ​មហា​សុ​ទស្សនៈ​។​
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 636816164167632390
ទៅកាន់ទំព័រ៖