ព្រះត្រៃបិដក ភាគ ១៧

សេចក្តី​ដំណាល​នេះ​ ​របស់​ពួក​ព្រាហ្មណ៍​ ​ព្រឹទ្ធា​ចារ្យ​ ​មាន​អាយុ​ច្រើន​ ​ជា​អាចារ្យ​ប្រធាន​លើ​អាចារ្យ​ ​និយាយ​ថា​ ​បុគ្គល​ណា​ ​សម្ងំ​នៅក្នុង​រដូវភ្លៀង​ ​អស់៤ខែ​ ​ពិចារណា​នូវ​ករុណា​ឈាន​ ​បុគ្គល​នោះ​ ​នឹង​ឃើញ​ព្រហ្ម​បាន​ ​នឹង​សាកសួរ​ ​និយាយ​ឆ្លើយឆ្លង​ ​ប្រឹក្សា​ជាមួយនឹង​ព្រហ្ម​បាន​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្វាធ្យាយ​នូវ​មន្ត​ទាំងឡាយ​ ​តាមដែល​បាន​ស្តាប់​មក​ហើយ​ ​បាន​រៀន​មក​ហើយ​ ​ដោយ​ពិស្តារ​ចុះ​ ​ចូរ​ប្រាប់​មន្ត​ទាំងឡាយ​ ​ដល់គ្នា​នឹងគ្នា​ផង​ចុះ​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​ខ្ញុំ​ប្រាថ្នា​ ​ដើម្បីនឹង​សម្ងំ​នៅក្នុង​រដូវភ្លៀង​ ​អស់៤ខែ​ ​ដើម្បីនឹង​ពិចារណា​នូវ​ករុណា​ឈាន​ ​មិន​ត្រូវឲ្យ​អ្នកណាមួយ​ ​ចូល​ទៅ​រក​ខ្ញុំ​ឡើយ​ ​វៀរតែ​បុគ្គល​ម្នាក់​ ​ជា​អ្នកនាំ​អាហារ​ទៅ​ឲ្យ​។​ ​ព្រាហ្មណ​មហាសាល​ ​និង​ខ្មាន់​ព្រះកេស​ទាំងនោះ​ ​និយាយ​តប​ថា​ ​គោ​វិន្ទ​ព្រាហ្មណ៍​ដ៏​ចំរើន​ ​សំគាល់​នូវ​កាលគួរ​ ​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​គ្រានោះ​ឯង​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ចូល​ទៅ​រកប្រពន្ធ​ទាំង៤០នាក់​ ​ដែល​មានត្រកូល​ ​និង​ជាតិ​ស្មើគ្នា​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយទៅ​នឹង​ប្រពន្ធ​ទាំង៤០នាក់​ ​ដែល​មានត្រកូល​ ​និង​ជាតិ​ស្មើគ្នា​ ​យ៉ាងនេះ​ថា​ ​នែនាង​ដ៏​ចំរើន​ ​កិត្តិសព្ទ​ដ៏​ពីរោះ​ ​របស់​អញ​ ​ល្បី​ឮខ្ចរខ្ចាយ​ទៅ​ ​យ៉ាងនេះ​ថា​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636816208501328133
ទៅកាន់ទំព័រ៖