ព្រះត្រៃបិដក ភាគ ១៧

បុគ្គល​ម្នាក់​ ​ជា​អ្នកនាំ​អាហារ​ទៅ​ឲ្យ​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​គ្រានោះ​ឯង​ ​កាល​កន្លងទៅ៤ខែ​ហើយ​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​កើត​សេចក្តី​អផ្សុក​ ​អន្ទះអន្ទែង​ថា​ ​អាត្មាអញ​ ​ធ្លាប់​ឮ​សេចក្តី​ដំណាល​នេះ​ ​របស់​ពួក​ព្រាហ្មណ៍​ ​ព្រឹទ្ធា​ចារ្យ​ ​មាន​អាយុ​ច្រើន​ ​ជា​អាចារ្យ​ប្រធាន​លើ​អាចារ្យ​ ​និយាយ​ថា​ ​បុគ្គល​ណា​ ​សម្ងំ​នៅក្នុង​រដូវភ្លៀង​ ​អស់៤ខែ​ ​ពិចារណា​នូវ​ករុណា​ឈាន​ ​បុគ្គល​នោះ​ ​នឹង​ឃើញ​ព្រហ្ម​ ​នឹង​សាកសួរ​ ​និយាយ​ឆ្លើយឆ្លង​ ​ប្រឹក្សា​ជាមួយនឹង​ព្រហ្ម​បាន​ ​តែ​ ​(​ឥឡូវនេះ​)​ ​អាត្មាអញ​ ​មិនបាន​ឃើញ​ព្រហ្ម​សោះ​ ​មិនបាន​សាកសួរ​ ​ជាមួយនឹង​ព្រហ្ម​ ​មិនបាន​និយាយ​ឆ្លើយឆ្លង​ ​ជាមួយនឹង​ព្រហ្ម​ ​មិនបាន​ប្រឹក្សា​ជាមួយនឹង​ព្រហ្ម​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​គ្រានោះ​ឯង​ ​សន​ង្កុ​មារ​ព្រហ្ម​ ​បានដឹង​ច្បាស់​នូវ​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​ ​របស់​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ដោយចិត្ត​របស់​ខ្លួន​ហើយ​ ​ក៏​ស្រាប់តែ​បាត់​អំពី​ព្រហ្មលោក​ ​មក​ប្រាកដ​ក្នុង​ទី​ចំពោះមុខ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ប្រៀប​ដូចជា​
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636816208928792582
ទៅកាន់ទំព័រ៖