ព្រះត្រៃបិដក ភាគ ១៧

បុរស​មាន​កំឡាំង​លាដៃ​ ​ដែល​ខ្លួន​បត់​ចូល​ ​ឬបត់​ដៃ​ ​ដែល​ខ្លួន​លា​ចេញ​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​លំដាប់នោះ​ឯង​ ​សេចក្តី​ភ័យ​ ​សេចក្តី​តក់ស្លុត​ ​និង​ការ​ព្រឺរោម​ ​ក៏​កើតឡើង​ ​ដល់​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ព្រោះ​បានឃើញ​រូប​ដែល​ខ្លួន​មិនធ្លាប់​ឃើញ​សោះ​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​គ្រានោះ​ឯង​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​និយាយទៅ​នឹង​សន​ង្កុ​មារ​ព្រហ្ម​ ​ទាំង​ភិតភ័យ​ ​តក់ស្លុត​ ​ព្រឺរោម​ដោយ​គាថា​ ​ថា​
​[​៦៣​]​ ​បពិត្រ​លោក​និទ៌ុក្ខ​ ​លោក​ជា​អ្វី​ហ្ន៎​ ​ទើប​មាន​សម្បុរ​ ​មានយស​ ​មាន​សិរី​ ​(​យ៉ាងនេះ​)​ ​យើង​មិន​ស្គាល់​ ​បាន​ជា​សូម​សួរ​លោក​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​យើង​នឹង​ស្គាល់​លោក​។​
 សន​ង្កុ​មារ​ព្រហ្ម​ឆ្លើយ​ថា​ ​ពួក​ជន​តែង​ស្គាល់​ខ្ញុំ​ថា​ជា​កុមារ​ ​ក្នុង​ព្រហ្មលោក​ ​មក​អស់​កាលយូរ​ហើយ​ ​
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 636816209370487846
ទៅកាន់ទំព័រ៖