ព្រះត្រៃបិដក ភាគ ១៧
[៦៦] មហាគោវិន្ទព្រាហ្មណ៍ និយាយតបថា (ត្រង់ពាក្យ) របស់លោកដ៏ចំរើនថា លះបង់នូវសេចក្តីប្រកាន់ថា របស់អញចេញ ដូច្នេះ ខ្ញុំយល់ច្បាស់ហើយ។ បុគ្គលពួកខ្លះ ក្នុងលោកនេះ លះបង់នូវគំនរទ្រព្យតិចក្តី លះបង់នូវគំនរទ្រព្យច្រើនក្តី លះបង់នូវញាតិវង្សតិចក្តី លះបង់នូវញាតិវង្សច្រើនក្តី ហើយកោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស (ត្រង់ពាក្យ) របស់លោកដ៏ចំរើនថា លះបង់នូវសេចក្តីប្រកាន់ថា របស់អញចេញ ដូច្នេះ ខ្លួនខ្ញុំយល់ច្បាស់ហើយ ដោយប្រការដូច្នេះឯង។ (ត្រង់ពាក្យ) របស់លោកដ៏ចំរើនថា ជាបុគ្គលប្រព្រឹត្តតែម្នាក់ឯង ដូច្នេះ ខ្ញុំយល់ច្បាស់ហើយ។ បុគ្គលពួកខ្លះ ក្នុងលោកនេះ អាស្រ័យសេនាសនៈស្ងាត់ ចៀសគេចទៅនៅតាមព្រៃ ម្លប់ឈើ ភ្នំ ជ្រោះ រអាងភ្នំ ទីស្មសាន ព្រៃស្រោង ទីវាល គំនរស្លឹកឈើ (ត្រង់ពាក្យ) របស់លោកដ៏ចំរើនថា ជាបុគ្គលប្រព្រឹត្តតែម្នាក់ឯង ដូច្នេះ ខ្ញុំយល់ច្បាស់ហើយ ដោយប្រការដូច្នេះឯង។ (ត្រង់ពាក្យ) របស់លោកដ៏ចំរើនថា មានចិត្តឱនទៅរក នូវករុណាឈាន ដូច្នេះ ខ្ញុំយល់ច្បាស់ហើយ។ បុគ្គលពួកខ្លះ ក្នុងលោកនេះ
ID: 636816210448529506
ទៅកាន់ទំព័រ៖