ព្រះត្រៃបិដក ភាគ ១៧

ដើម្បី​ញុំាង​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ឲ្យ​តាំងងារ​បុគ្គល​ ​ដែល​គួរ​តាំង​បាន​កើត​ប្រាកដ​ ​ដល់​ព្រះបាទ​មហា​សុ​ទស្សនៈ​។​ ​បរិនាយក​រ័តន៍​នោះ​ ​ចូល​ទៅ​គាល់​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ហើយ​ទើប​ក្រាបបង្គំទូល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​ ​កុំ​មាន​សេចក្តី​ខ្វល់ខ្វាយ​ឡើយ​ ​ខ្ញុំ​ព្រះអង្គ​នឹង​ប្រៀនប្រដៅ​ថ្វាយ​។​ ​ម្នាល​អានន្ទ​ ​បរិនាយក​រ័តន៍​ ​មាន​សភាព​យ៉ាងនេះ​ ​កើត​ប្រាកដហើយ​ ​ដល់​ព្រះបាទ​មហា​សុ​ទស្សនៈ​។​ ​ម្នាល​អានន្ទ​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​ប្រកបដោយ​រ័តន៍៧ប្រការ​នេះឯង​។​
 [​៩​]​ ​ម្នាល​អានន្ទ​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​ប្រកបដោយ​ឫទ្ធិ៤យ៉ាង​។​ ​ឫទ្ធិ៤យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​អានន្ទ​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​មាន​ព្រះ​រូបល្អ​ ​គួរឲ្យ​អ្នកផង​ពិត​ពិល​រមើល​ ​គួរឲ្យ​ជ្រះថ្លា​ ​ទ្រង់​ប្រកបដោយ​ព្រះ​ឆវិវណ្ណ​ដ៏​ល្អ​ក្រៃលែង​ ​ជាង​មនុស្ស​ទាំងឡាយ​ឯទៀត​ក្នុង​លោក​នេះ​។​ ​ម្នាល​អានន្ទ​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​ប្រកបដោយ​ឫទ្ធិ​នេះ​ ​ជា​ឫទ្ធិ​ទី១​។
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 636816164430997454
ទៅកាន់ទំព័រ៖