ព្រះត្រៃបិដក ភាគ ១៧

ថា​ ​ឥឡូវនេះ​ ​សូម​ព្រះអង្គ​ដ៏​ចំរើន​ ​ស្វែងរក​បុរោហិត​ឯទៀត​ ​សម្រាប់​នឹង​ប្រឹក្សា​ការ​រាជការ​ ​របស់​ព្រះអង្គ​ដ៏​ចំរើន​ចុះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ប្រាថ្នា​ ​ដើម្បីនឹង​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ ​ដ្បិត​ខ្ញុំ​ព្រះអង្គ​ឮ​ព្រហ្ម​និយាយ​អំពី​ក្លិន​ពុល​ទាំងឡាយ​ហើយ​ ​តែ​ក្លិន​ពុល​ទាំងនោះ​ ​បុគ្គល​នៅ​គ្រប់គ្រង​ផ្ទះ​ ​មិន​ងាយ​នឹង​លះបង់​បានទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​។​
​[​៦៩​]​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ក្រាបទូល​ថា​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​ក្រាបទូល​ព្រះបាទ​រេណុ​ ​ជា​ម្ចាស់ផែនដី​ ​សូម​ព្រះអង្គ​ ​ទ្រង់​ជ្រាប​ដោយ​កិច្ច​រាជការ​ចុះ​ ​ខ្ញុំ​ព្រះអង្គ​ ​លែង​ត្រេកអរ​ក្នុង​តំណែង​បុរោហិត​ហើយ​។​
 ព្រះបាទ​រេណុ​ ​ត្រាស់​ថា​ ​បើ​អ្នក​ខ្វះខាត​ ​ដោយ​វត្ថុ​ទាំងឡាយ​ ​ដែល​ត្រូវការ​ ​យើង​នឹង​បំពេញ​ឲ្យ​អ្នក​ ​បើ​បុគ្គល​ណា​បៀតបៀន​អ្នក​ ​យើង​ជា​ម្ចាស់​ ​នៃ​សេនា​លើ​ផែនដី​ ​និង​ហាមប្រាម​បុគ្គល​នោះ​ ​អ្នក​ទុកដូចជា​បិតា​ ​យើង​ទុកដូចជា​បុត្រ​ ​ម្នាល​គោ​វិន្ទ​ ​សូមអ្នក​កុំ​លះបង់​យើង​ឡើយ​។​
 មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ក្រាបទូល​ថា​ ​ការ​ខ្វះខាត​ដោយ​វត្ថុ​ទាំងឡាយ​ ​ដែល​ត្រូវការ​ ​មិន​មាន​ទេ
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636816211444666482
ទៅកាន់ទំព័រ៖