ព្រះត្រៃបិដក ភាគ ១៧

[​៧១​]​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ទូល​ថា​ ​បុថុជ្ជន​តែង​ជាប់​នៅក្នុង​កាម​ទាំងឡាយ​ណា​ ​បើ​ព្រះអង្គ​ទាំងឡាយ​ ​នឹង​លះបង់​នូវ​កាម​ទាំងឡាយ​នោះ​ចេញ​ ​សូម​ព្រះអង្គ​ប្រារព្ធ​នូវ​ការ​ព្យាយាម​ឲ្យ​មាំ​ ​ប្រកបដោយ​កម្លាំង​នៃ​ខន្តិ​ធម៌​ ​(​ផង​)​។​ ​នេះ​ជា​ផ្លូវត្រង់​ ​នេះ​ជា​ផ្លូវ​ប្រសើរ​ ​ដែល​ពួ​ក​សប្បុ​រ​ ​តែង​រក្សា​ព្រះ​សទ្ធម្ម​ ​ដើម្បី​ទៅ​កើត​ក្នុង​ព្រហ្មលោក​។​

 [​៧២​]​ ​ក្សត្រ​ទាំង៦អង្គ​ ​ត្រាស់​ថា​ ​បើ​ដូច្នោះ​ ​សូម​មហា​គោ​វិន្ទ​ដ៏​ចំរើន​ ​រង់ចាំ​អស់៧ឆ្នាំ​ ​(​សិន​)​ ​លុះ​កន្លង៧ឆ្នាំ​ហើយ​ ​ពួក​យើង​នឹង​ចេញ​ចាក​ផ្ទះ​ទៅ​បួស​ ​បើ​គតិ​របស់​អ្នក​ ​យ៉ាងណា​ ​គតិ​របស់​ពួក​យើង​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​៧ឆ្នាំ​យូរណាស់​ ​ខ្ញុំ​ព្រះអង្គ​មិន​អាច​ ​នឹង​រង់ចាំ​ព្រះអង្គ​ ​ដល់៧ឆ្នាំ​បានទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នរណា​ឡើយ​ ​នឹងអាច​ដឹង​នូវ​ជីវិត​បាន​ ​ព្រោះ​បុគ្គល​ ​ត្រូវតែ​ទៅកាន់បរលោក​ ​បុគ្គល​ត្រូវ​យល់​ដោយ​ប្រាជ្ញា​ ​
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 636816212980104304
ទៅកាន់ទំព័រ៖