ព្រះត្រៃបិដក ភាគ ១៧

បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ចេញ​ចាក​ផ្ទះ​ទៅ​បួស​។​ ​ក្សត្រ​ទាំង៦អង្គ​ ​មាន​ព្រះរាជឱង្ការ​ថា​ ​បើ​ដូច្នោះ​ ​សូម​គោ​វិន្ទ​ព្រាហ្មណ៍​ដ៏​ចំរើន​ ​រង់ចាំ​អស់៧ខែ​សិន​ ​លុះ​កន្លង៧ខែ​ហើយ​ ​ពួក​យើង​នឹង​ចេញ​ចាក​ផ្ទះ​ទៅ​បួស​ ​គតិ​របស់​អ្នក​យ៉ាងណា​ ​គតិ​របស់​ពួក​យើង​ក៏​យ៉ាងនោះ​ដែរ​។​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​៧ខែ​យូរណាស់​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​អាច​នឹង​រង់ចាំ​ព្រះអង្គ​ ​អស់៧ខែ​បានទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នរណា​ហ្ន៎​ ​អាច​ដឹង​នូវ​ជីវិត​បាន​ ​ព្រោះ​បុគ្គល​ត្រូវតែ​ទៅកាន់បរលោក​ ​បុគ្គល​ត្រូវ​យល់​ដោយ​ប្រាជ្ញា​ ​ត្រូវ​ធ្វើកុសល​ ​ត្រូវ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​សត្វ​ដែល​កើត​ហើយ​ ​ឈ្មោះថា​ ​មិន​ស្លាប់​គ្មាន​ទេ​ ​ព្រោះ​ខ្ញុំ​ព្រះអង្គ​ ​បានឮ​ព្រហ្ម​និយាយ​ ​អំពី​ក្លិន​ពុល​ទាំងឡាយ​ហើយ​ ​ក្លិន​ពុល​ទាំងនោះ​ ​បុគ្គល​នៅ​គ្រប់គ្រង​ផ្ទះ​ ​មិន​ងាយ​នឹង​លះបង់​បាន​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នឹង​ចេញ​ចាក​ផ្ទះ​ទៅ​បួស​។​ ​ក្សត្រ​ទាំង៦អង្គ​ ​មាន​ព្រះរាជឱង្ការ​ថា​ ​បើ​ដូច្នោះ​ ​សូម​គោ​វិន្ទ​ព្រាហ្មណ៍​ដ៏​ចំរើន​ ​រង់ចាំ​អស់៦ខែ​សិន​។​ ​រង់ចាំ​អស់៥ខែ​សិន​។​ ​រង់ចាំ​អស់៤ខែ​សិន​។​ ​រង់ចាំ​អស់៣ខែ​សិន​។​ ​រង់ចាំ​អស់២ខែ​សិន​។​ ​រង់ចាំ​អស់១ខែ​សិន​។​ ​រង់ចាំ​អស់​កន្លះ​ខែ​សិន​ ​លុះ​កន្លង​កន្លះ​ខែ​ទៅ​ហើយ​ ​ពួក​យើង​នឹង​ចេញ​ចាក​ផ្ទះ​
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 636816213459751738
ទៅកាន់ទំព័រ៖