ព្រះត្រៃបិដក ភាគ ១៧

ទៅ​បួស​ ​គតិ​របស់​អ្នក​ ​យ៉ាងណា​ ​គតិ​របស់​ពួក​យើង​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កន្លះ​ខែ​ ​យូរណាស់​ ​ខ្ញុំ​ព្រះអង្គ​មិន​អាច​ ​នឹង​រង់ចាំ​ព្រះអង្គ​ ​អស់​កន្លះ​ខែ​បានទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នរណា​ហ្ន៎​ ​អាច​ដឹង​នូវ​ជីវិត​បាន​ ​ព្រោះ​បុគ្គល​ត្រូវតែ​ទៅកាន់បរលោក​ ​បុគ្គល​ត្រូវ​យល់​ដោយ​ប្រាជ្ញា​ ​ត្រូវ​ធ្វើកុសល​ ​ត្រូវ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​សត្វ​ដែល​កើតមក​ហើយ​ ​ឈ្មោះថា​ ​មិន​ស្លាប់​គ្មាន​ទេ​ ​ព្រោះ​ខ្ញុំ​ព្រះអង្គ​ ​បានឮ​ព្រហ្ម​និយាយ​ ​អំពី​ក្លិន​ពុល​ទាំងឡាយ​ហើយ​ ​ក្លិន​ពុល​ទាំងនោះ​ ​បុគ្គល​នៅ​គ្រប់គ្រង​ផ្ទះ​ ​មិន​ងាយ​នឹង​លះបង់​បាន​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នឹង​ចេញ​ចាក​ផ្ទះ​ទៅ​បួស​។​ ​ក្សត្រ​ទាំង៦អង្គ​ ​មាន​ព្រះរាជឱង្ការ​ថា​ ​បើ​ដូច្នោះ​ ​សូម​គោ​វិន្ទ​ព្រាហ្មណ៍​ដ៏​ចំរើន​ ​រង់ចាំ​អស់៧ថ្ងៃ​សិន​ ​ទំ​រាំ​ពួក​យើង​ប្រៀនប្រដៅ​កូន​ ​និង​បងប្អូន​របស់​ខ្លួន​ក្នុង​រាជសម្បត្តិ​ ​លុះ​កន្លង៧ថ្ងៃហើយ​ ​ពួក​យើង​នឹង​ចេញ​ចាក​ផ្ទះ​ទៅ​បួស​ ​គតិ​របស់​អ្នក​ ​យ៉ាងណា​ ​គតិ​របស់​ពួក​យើង​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​៧ថ្ងៃ​មិនយូរ​ប៉ុន្មាន​ទេ​ ​ខ្ញុំ​ព្រះអង្គ​នឹង​រង់ចាំ​ព្រះអង្គ​ ​អស់៧ថ្ងៃ​បាន​។​ ​ម្នាល​អ្នក​ដ៏​ចំរើន
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636816213672623914
ទៅកាន់ទំព័រ៖