ព្រះត្រៃបិដក ភាគ ១៧

គ្រានោះ​ឯង​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ចូល​ទៅ​រក​ព្រាហ្មមហាសាល​ទាំង៧នាក់​ ​និង​នាយ​ខ្មាន់​ព្រះកេស​ ​៧០០នាក់​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​នឹង​ព្រាហ្មណ​មហាសាល​ទាំង៧នាក់​ ​និង​នាយ​ខ្មាន់​ព្រះកេស​ ​ទាំង៧០០នាក់​ ​យ៉ាងនេះ​ថា​ ​ឥឡូវនេះ​ ​សូមអ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​រក​អាចារ្យ​ឯទៀត​ ​ឲ្យ​បង្រៀន​មន្ត​ដល់​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ចុះ​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​យើង​ប្រាថ្នា​នឹង​ចេញ​ចាក​ផ្ទះ​ទៅ​បួស​ ​តាមដែល​ខ្ញុំ​បានឮ​ព្រហ្ម​និយាយ​ ​អំពី​ក្លិន​ពុល​ទាំងឡាយ​ហើយ​ ​ក្លិន​ពុល​ទាំងនោះ​ ​បុគ្គល​នៅ​គ្រប់គ្រង​ផ្ទះ​ ​មិន​ងាយ​នឹង​លះបង់​បាន​ឡើយ​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​ខ្ញុំ​នឹង​ចេញ​ចាក​ផ្ទះ​ទៅ​បួស​។​ ​ព្រាហ្មណ​មហាសាល​ ​និង​នាយ​ខ្មា​នព្រះ​កេស​ ​និយាយ​តប​ថា​ ​សូម​គោ​វិន្ទ​ព្រាហ្មណ៍​ដ៏​ចំរើន​ ​កុំអាល​ចេញ​ចាក​ផ្ទះ​ទៅ​បួស​ឡើយ​ ​បពិត្រ​អ្នក​ដ៏​ចំរើន​ ​ធម្មតា​បព្វជ្ជា​មាន​សក្តិ៍​តូច​ ​មានលាភ​តិច​ ​ឯ​ភាពជា​ព្រហ្ម​ ​មាន​សក្តិ៍​ធំ​ ​មានលាភ​ច្រើន​។​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​តប​ថា​ ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​កុំ​និយាយ​យ៉ាងនេះ​ឡើយ​ ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​កុំ​និយាយ​យ៉ាងនេះ​ថា​ ​បព្វជ្ជា​មាន​សក្តិ៍​តូច​ ​មានលាភ​តិច​ ​ឯ​ភាពជា​ព្រហ្ម​ ​មាន​សក្តិ៍​ធំ​ ​មានលាភ​ច្រើន​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​បុគ្គល​ណា​ហ្ន៎​ ​វៀរលែងតែ​ខ្ញុំ​ចេញ​ដែល​មាន​សក្តិ៍​ធំ​ ​មានលាភ​ច្រើនជាង​ ​
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 636816213898296822
ទៅកាន់ទំព័រ៖