ព្រះត្រៃបិដក ភាគ ១៧

ពួក​ភរិយា​ជំរាប​ថា​ ​ខ្លួន​លោក​ស្រាប់ហើយ​ ​ជា​ញាតិ​របស់​ពួក​យើង​ ​ដែល​ជា​អ្នក​ប្រាថ្នា​នូវ​ញាតិ​ ​មួយទៀត​ ​ខ្លួន​លោក​ស្រាប់ហើយ​ ​ជា​ភស្តា​របស់​ពួក​យើង​ ​ដែល​ជា​អ្នក​ប្រាថ្នា​នូវ​ភស្តា​ ​បើ​លោក​គោ​វិន្ទ​ដ៏​ចំរើន​ ​នឹង​ចេញ​ចាក​ផ្ទះ​ទៅ​បួស​ ​ពួក​យើង​នឹង​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ដែរ​ ​បើ​គតិ​របស់​លោក​យ៉ាងណា​ ​គតិ​របស់​ពួក​យើង​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​លុះ​កន្លង៧ថ្ងៃ​ទៅ​ហើយ​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​បាន​កោរសក់​ ​និង​ពុកមាត់​ ​ហើយ​ស្លៀកពាក់​សំពត់​កា​សាយៈ​រួច​ ​ចេញ​ចាក​ផ្ទះ​ទៅ​បួស​ ​ជា​បុគ្គល​គ្មាន​ប្រយោជន៍​ដោយ​កិច្ច​ក្នុង​ផ្ទះ​។​ ​ក្សត្រ​ទាំង៧ព្រះអង្គ​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ផង​ ​ព្រាហ្មណ​មហាសាល​ទាំង៧នាក់​ផង​ ​នាយ​ខ្មាន់​ព្រះកេស​ទាំង៧០០នាក់​ផង​ ​ភរិយា​ទាំង៤០នាក់​ ​ដែល​មាន​ជាតិ​ ​និង​ត្រកូល​ស្មើគ្នា​ផង​ ​ពួក​ក្សត្រ​ច្រើន​ពាន់​ផង​ ​ពួក​ព្រាហ្មណ៍​ច្រើន​ពាន់​ផង​ ​ពួក​គហបតី​ច្រើន​ពាន់​ផង​ ​ពួក​ស្រីស្នំ​ជាច្រើន​ផង​ ​ស្ត្រី​អ្នកស្រុក​ទាំងឡាយ​ជាច្រើន​ផង​ ​(​បានឃើញ​)​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​បួស​រួចហើយ​ ​ក៏​នាំគ្នា​កោរសក់​ ​និង​ពុកមាត់​ស្លៀកពាក់​ ​សំពត់​កា​សាយៈ​ ​រួច​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​តាម​មហា​គោ​វិន្ទ​ព្រាហ្មណ៍
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 636816214346492457
ទៅកាន់ទំព័រ៖