ព្រះត្រៃបិដក ភាគ ១៧

ដែល​បួស​ជា​បុគ្គល​គ្មាន​ប្រយោជន៍​ដោយ​ផ្ទះ​ហើយ​ដែរ​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​សេចក្តី​ដំណាល​ថា​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​មាន​បរិសទ្យ​នោះ​ហែរ​ហម​ ​ចោមរោម​ត្រាច់​ទៅកាន់​ចារិក​ ​ក្នុង​ស្រុក​ ​និគម​ ​និង​រាជធានី​ទាំងឡាយ​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​សម័យ​នោះ​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ចូល​ទៅកាន់​ស្រុក​ណា​ ​ឬ​និគម​ណា​ ​ដូចជា​ស្តេច​របស់​ស្តេច​ទាំងឡាយ​ ​ដូចជា​ព្រហ្ម​របស់​ព្រាហ្មណ៍​ទាំងឡាយ​ ​ដូចជា​ទេវតា​របស់​គហបតី​ទាំងឡាយ​ ​ក្នុង​ស្រុក​នោះ​ ​ឬ​និគម​នោះ​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​ក៏​សម័យ​នោះ​ ​ពួក​មនុស្ស​ណា​កណ្តាស់​ ​ឬ​រអិល​ភ្លាត់​ ​ពួក​មនុស្ស​នោះ​ ​ក៏​លាន់មាត់​យ៉ាងនេះ​ថា​ ​សូម​នមស្ការ​ ​ចំពោះ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​សូម​នមស្ការ​ចំពោះ​បុរោហិត​ទាំង៧​។​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​មានចិត្ត​ប្រកបដោយ​មេត្តា​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​ទិសទី១​ ​ទិសទី២​ ​ក៏​ដូចគ្នា​ ​ទិសទី៣ក៏​ដូចគ្នា​ ​ទិសទី៤​ ​ក៏​ដូចគ្នា​ ​មានចិត្ត​ប្រកបដោយ​មេត្តា​ ​ដ៏​ធំ​ទូលាយ​ ​ដល់​នូវ​ភាវៈ​ជាធំ​ ​មិន​មាន​ប្រមាណ​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​លោក​ ​ដែល​មាន​សត្វ​ទាំងអស់​ ​ដោយ​យក​ខ្លួនឯង​ ​ទៅ​ប្រៀប​នឹង​សត្វ​ទាំងអស់​ ​គ្រប់ទិស​ ​គឺ​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​គឺ​ទិ​សតូចៗ​ ​ក៏​ដូច្នោះ​ដែរ​ ​មានចិត្ត​ប្រកបដោយ​ករុណា​។​បេ​។​ ​
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636816214611567618
ទៅកាន់ទំព័រ៖