ព្រះត្រៃបិដក ភាគ ១៧

ដើម្បី​ស្ងប់​រម្ងាប់​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​ព្រះនិព្វាន​ ​តែមួយ​យ៉ាង​ ​គឺ​ផ្លូវ​ដ៏​ប្រសើរ​ប្រកបដោយ​អង្គ៨នេះឯង​ ​ឯ​ផ្លូវ​ដ៏​ប្រសើរ​ប្រកបដោយ​អង្គ៨នោះ​ ​គឺ​សេចក្តី​យល់​ត្រូវ១​ ​សេចក្តី​ត្រិះរិះ​ត្រូវ១​ ​សំដី​ត្រូវ១​ ​ការងារ​ត្រូវ១​ ​ការ​ចិញ្ចឹមជីវិត​ត្រូវ១​ ​ការ​ព្យាយាម​ត្រូវ១​ ​ការ​រលឹក​ត្រូវ១​ ​ការ​តម្កល់ចិត្ត​ត្រូវ១​ ​ម្នា​លប​ញ្ចសិ​ខៈ​ ​នេះឯង​ជា​ព្រហ្មចរិយ​ធម៌​ ​ប្រព្រឹត្តទៅ​ដើម្បី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​រាគៈ​ ​ដើម្បី​រំលត់​ ​(​កិលេស​)​ ​ដើម្បី​ស្ងប់​រម្ងាប់​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​ព្រះនិព្វាន​ ​តែមួយ​យ៉ាង​។​ ​ម្នា​លប​ញ្ចសិ​ខៈ​ ​ចំណែក​ពួក​សាវ័ក​ណា​ ​របស់​តថាគត​ ​ដឹង​នូវ​ពាក្យ​ប្រៀនប្រដៅ​សព្វគ្រប់​ ​ពួក​សាវ័ក​នោះ​ ​អស់​អាសវៈ​ហើយ​ ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​។​ ​ពួក​សាវ័ក​ណា​ ​មិនដឹង​ច្បាស់​នូវ​ពាក្យ​ប្រៀនប្រដៅ​ ​ដោយសព្វគ្រប់​(​១​)​ ​ពួក​សាវ័ក​នោះ​ ​គ្រាន់តែ​ក្ស័យ​ពួក​សំយោជនៈ​ ​ជា​ចំណែកខាង​ក្រោម​ ​៥​ ​គង់​ទៅ​កើតជា​ឱប​បា​តិកៈ​កំណើត​ ​តែង​បរិនិព្វាន​ក្នុង​ភព​នោះ​ ​មិន​ត្រឡប់​ចាកលោក​នោះ​មកវិញ​ ​ជា​ធម្មតា​។​ ​ពួក​សាវ័ក​ណា​ ​មិនដឹង​ច្បាស់​នូវ​ពាក្យ​ប្រៀនប្រដៅ​ ​ដោយសព្វគ្រប់​ ​ពួក​ខ្លះ​ ​គ្រាន់​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ពួក​សាវ័ក​ណា​ ​មិន​ធ្វើ​នូវ​អរិយមគ្គ​ទាំង៤ឲ្យ​កើត​គ្រប់គ្រាន់​បាន​ ​គ្រាន់តែ​ឲ្យបាន​ត្រឹម​អរិយមគ្គ៣​ ​អរិយមគ្គ២​ ​ឬ​អរិយមគ្គ១ប៉ុណ្ណោះ​។​
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 636816215649696996
ទៅកាន់ទំព័រ៖