ព្រះត្រៃបិដក ភាគ ១៧

[​៧៤​]​ ​ថ្ងៃនេះ​ ​ជា​ថ្ងៃ​ប្រជុំ​ធំ​ ​ក្នុង​ដងព្រៃ​ ​ពួក​ទេវតា​ក៏​មក​ប្រជុំ​គ្នា​ហើយ​ ​យើង​ទាំងឡាយ​ ​(​លុះ​ឃើញ​ពួក​ទេវតា​ប្រជុំ​គ្នា​យ៉ាងនេះ​ហើយ​)​ ​ក៏​នាំគ្នា​មកកាន់​ទីប្រជុំ​ ​ប្រកបដោយ​ធម៌​នេះ​ ​ដើម្បី​ឃើញ​នូវ​អបរាជិត​សង្ឃ​ ​គឺ​សង្ឃ​ដែល​មារ​ផ្ចាញ់​មិនបាន​។​

 [​៧៥​]​ ​លំដាប់នោះ​ ​ទេវតា១អង្គ​ទៀត​ ​ក៏​ពោល​នូវ​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
​ពួក​ភិក្ខុ​ក្នុង​ទីប្រជុំ​នោះ​ ​ប្រកបដោយ​សមាធិ​ ​ធ្វើ​ចិត្ត​របស់​ខ្លួន​ ​(​ដែល​វៀច​កោង​)​ ​ឲ្យ​ជា​ចិត្តស្លូតត្រង់​ ​ភិក្ខុ​ជា​បណ្ឌិត​ទាំងឡាយ​ ​តែង​រក្សា​នូវ​ឥន្ទ្រិយ​ ​(​ដោយ​ល្អ​)​ ​ដូចជា​នាយ​សារថី​ ​ដែល​កាន់​ទប់​នូវ​ខ្សែ​បរ​ទុក​ដូច្នោះឯង​។​

 [​៧៦​]​ ​លំដាប់នោះ​ ​ទេវតា១អង្គ​ទៀត​ ​ក៏​ពោល​នូវ​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​ ​
​ពួក​ភិក្ខុ​ទាំងនោះ​ ​កាត់​បង់​នូវ​ដែកគោល​ ​(​រាគៈ​ ​ទោសៈ​ ​មោហៈ​)​ ​កាត់​បង់​នូវ​រនុកទ្វារ​ ​(​រាគៈ​ ​ទោសៈ​ ​មោហៈ​)​ ​គាស់រំលើង​នូវ​សសរ​គោល​ ​(​រាគៈ​ ​ទោសៈ​ ​មោហៈ​)​ ​ជា​អ្នក​
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 636816217164823656
ទៅកាន់ទំព័រ៖