ព្រះត្រៃបិដក ភាគ ១៧

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះមានព្រះភាគ​ទាំងឡាយ​ណា​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​នឹង​បាន​ត្រាស់​ដឹង​ក្នុង​អនាគតកាល​ ​ពួក​ទេវតា​មាន​ប្រមាណ​ប៉ុណ្ណេះ​ដូចគ្នា​ ​នឹង​មក​ប្រជុំ​គ្នា​ ​ដើម្បី​ឃើញ​នូវ​ព្រះមានព្រះភាគ​ទាំងនោះ​ ​ដូច​ពួក​ទេវតា​ដែល​មក​ប្រជុំ​គ្នា​ ​ដើម្បី​ឃើញ​តថាគត​ ​ក្នុង​កាល​ឥឡូវនេះ​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​ប្រាប់​នូវ​នាម​ ​និង​គោត្រ​ ​របស់​ពួក​ទេវតា​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​ពោល​នូវ​នាម​ ​និង​គោត្រ​របស់​ពួក​ទេវតា​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​នាម​ ​និង​គោត្រ​ ​របស់​ពួក​ទេវតា​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ប្រុង​ស្តាប់​រឿង​នោះ​ចុះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​ឲ្យ​ស្តាប់​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះបន្ទូល​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​នូវ​ភាសិត​នេះ​ថា​
​[​៧៩​]​ ​តថាគត​នឹង​ធ្វើ​នូវ​ស្លោក​(​១​)​ ​ភូមទេវតា​ ​(​ឋិតនៅ​)​ ​ក្នុង​ទីណា​ ​ពួក​ភិក្ខុ​ក៏​អាស្រ័យ​នៅ​ទីនោះ​ ​ពួក​ភិក្ខុ​ណា​ ​ដែល​នៅ​អាស្រ័យ​នឹង​ផ្ទៃ​ភ្នំ​ ​បញ្ជូន​ចិត្ត​ទៅកាន់​អារម្មណ៍ល្អ​ ​មានចិត្ត​តម្កល់​នឹង​ ​(​តថាគត​ ​នឹង​សំដែង​គុណ​នៃ​ភិក្ខុ​ទាំងនោះ​)​។​ ​

​(​១​)​ ​ពាក្យ​ដែល​កំណត់​ដោយ​អក្ខរៈ​ ​និង​បទ​ហៅថា​ ​ស្លោក​ ​ឬ​គាថា​
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 636816258835267069
ទៅកាន់ទំព័រ៖