ព្រះត្រៃបិដក ភាគ ១៧

ពួក​ភិក្ខុ​ច្រើន​រូប​ ​សម្ងំ​នៅក្នុង​កម្មដ្ឋាន​ ​គ្រប​សង្កត់​នូវ​ការ​ព្រឺរោម​ ​ព្រឺស្បែក​ ​(​ឥតមាន​ភ័យខ្លាច​)​ ​ដូច​សត្វ​សីហៈ​ ​មានចិត្ត​ផូរផង់​ ​បរិសុទ្ធ​ជ្រះថ្លា​ ​ឥតមាន​ល្អក់​ឡើយ​។​ ​លំដាប់នោះ​ ​ព្រះ​សាស្តា​ទ្រង់​ជ្រាប​នូវ​ពួក​ព្រះអរហន្ត​ជាង៥០០រូប​(​១​)​ ​នៅក្នុង​ដងព្រៃ​ ​ជិត​ក្រុង​កបិលវត្ថុ​ ​ទើប​ទ្រង់​ត្រាស់​នឹង​ពួក​ភិក្ខុ​ជា​សាវ័ក​ ​ដែល​ត្រេកអរ​ក្នុង​សាសនា​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​នៃ​ទេវតា​មាន​ពន្លឺ​រស្មី​ដ៏​រុងរឿង​ ​(​មក​ហើយ​)​ ​អ្នករាល់គ្នា​ ​ចូរ​ស្គាល់​នូវ​ពួក​ទេវតា​ទាំងនោះ​ ​(​ដោយ​ទិព្វចក្ខុ​ញ្ញាណ​)​ ​ចុះ​ឯ​ពួក​ភិក្ខុ​ទាំងនោះ​ ​បាន​ស្តាប់​នូវ​ពាក្យ​ ​ប្រដៅ​នៃ​ព្រះពុទ្ធ​ជា​ម្ចាស់​ ​ហើយក៏​ធ្វើ​នូវ​ការ​ព្យាយាម​ ​(​ដើម្បី​ទិព្វចក្ខុ​ញ្ញាណ​នោះ​)​។​ ​ទិព្វចក្ខុ​ញ្ញាណ​ ​សម្រាប់​មើលឃើញ​នូវ​ពួក​អមនុស្ស​ ​(​ទេវតា​)​ ​ក៏​កើតមាន​ប្រាកដ​ ​ដល់​ពួក​ភិក្ខុ​ទាំងនោះ​ ​ពួក​ភិក្ខុ​ខ្លះ​ ​បានឃើញ​នូវ​អមនុស្ស១០០ខ្លះ​ ​បានឃើញ​នូវ​អមនុស្ស១០០០ខ្លះ​ ​បានឃើញ​នូវ​អមនុស្ស៧០ពាន់​។​ ​

​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ជាង៥០០រូប​ ​ព្រោះ​រាប់​ព្រះសម្មាសម្ពុទ្ធ​បញ្ចូល​ផង​។​
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 636816259358106974
ទៅកាន់ទំព័រ៖