ព្រះត្រៃបិដក ភាគ ១៧

ពួក​ភិក្ខុ​បានឃើញ​នូវ​អមនុស្ស១សែន​ ​(​១០០០០០​)​ ​ខ្លះ​ ​បានឃើញ​នូវ​អមនុស្ស​ច្រើន​ ​(​មិន​មានកំណត់​)​ ​អមនុស្ស​ទាំងនោះ​ ​ក៏​ផ្សាយ​នៅ​ពាសពេញ​ក្នុង​ទិស​ទាំងពួង​។​ ​លំដាប់នោះ​ ​ព្រះ​សាស្តា​ប្រកបដោយ​ចក្ខុ៥​ ​ទ្រង់​ពិចារណា​ហើយ​ ​ជ្រាប​នូវ​ហេតុ​នោះ​ទាំងអស់​ ​ទើប​ទ្រង់​ត្រាស់​នឹង​ពួក​ភិក្ខុ​ ​ជា​សាវ័ក​ ​អ្នក​ត្រេកអរ​ក្នុង​សាសនា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ទេវតា​មាន​ពន្លឺ​រស្មី​រុងរឿង​ ​(​មក​ហើយ​)​ ​អ្នករាល់គ្នា​ ​ចូរ​ស្តាប់​នូវ​ពួក​ទេវតា​ទាំងនោះ​ចុះ​ ​តថាគត​នឹង​ប្រាប់​ ​(​នូវ​ទេវតា​ទាំងនោះ​)​ ​ដល់​អ្នករាល់គ្នា​ ​ដោយ​ពាក្យ​តាមលំដាប់​ហូរហែ​។​ ​យក្ស​ទាំង៧ពាន់​ ​ជា​ភូមិ​ទេវតា​ ​អាស្រ័យ​នៅ​នា​ក្រុង​កបិលវត្ថុ​ ​មាន​ឫទ្ធិ​ ​មាន​អានុភាព​ ​មាន​សម្បុរ​កាយ​ ​មានយស
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 636816259687785831
ទៅកាន់ទំព័រ៖