ព្រះត្រៃបិដក ភាគ ១៧
មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ពួកយក្ស៦ពាន់ ដែលកើតនៅនាភ្នំហិមវន្ត មានសម្បុរផ្សេងៗគ្នា មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ពួកយក្ស៣ពាន់ ដែលនៅអាស្រ័យនឹងភ្នំសាតាគិរី មានសម្បុរផ្សេងៗគ្នា មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ពួកយក្ស១៦ពាន់នេះ មានសម្បុរផ្សេងៗគ្នា មានឫទ្ធិ មានអានុភាព
ID: 636816259991563206
ទៅកាន់ទំព័រ៖