ព្រះត្រៃបិដក ភាគ ១៧

មាន​រស្មី​ ​មានយស​ ​មានចិត្ត​រីករាយ​ ​នាំគ្នា​មកកាន់​មហាវ័ន​ ​ជាទី​ប្រជុំ​នៃ​ភិក្ខុ​ទាំងឡាយ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ពួក​យក្ស​ ​ដែល​កើត​នៅ​នា​វេស្សា​មិត្ត​បព៌ត​ ​មាន​សម្បុរ​ផ្សេង​ៗ​គ្នា​ ​មាន​ឫទ្ធិ​ ​មាន​អានុភាព​ ​មាន​រស្មី​ ​មានយស​ ​មានចិត្ត​រីករាយ​ ​នាំគ្នា​មកកាន់​មហាវ័ន​ ​ជាទី​ប្រជុំ​នៃ​ភិក្ខុ​ទាំងឡាយ​។​ ​កុម្ភី​រយ​ក្ស​ ​ដែល​កើត​នៅ​នា​នគររាជ​គ្រឹះ​ ​ឯ​ភ្នំ​ឈ្មោះ​វេ​បុល្ល​ ​ជាទី​នៅ​របស់​កុម្ភី​រយ​ក្ស​នោះ​ ​មាន​យក្ស​ជាង១សែន​នាក់​ ​តែង​ចូល​ទៅ​សេពគប់​នឹង​កុម្ភី​រយ​ក្ស​នោះ​ ​កុម្ភី​រយ​ក្ស​ដែល​កើត​ក្នុង​នគររាជ​គ្រឹះ​នោះ​ ​(​ព្រមទាំង​បរិវារ​)​ ​ក៏​មកកាន់​មហាវ័ន​ ​ជាទី​ប្រជុំ​ ​(​នៃ​ភិក្ខុ​ទាំងឡាយ​ដែរ​)​។​
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 636816260366094628
ទៅកាន់ទំព័រ៖