ព្រះត្រៃបិដក ភាគ ១៧

[​៨០​]​ ​ព្រះបាទ​ធ​ត​រដ្ឋៈ​ ​ទ្រង់​ប្រៀនប្រដៅ​ក្នុង​ទិសខាងកើត​ ​ទ្រង់​ជាធំ​លើ​គន្ធព្វ​(​១​)​ ​ទាំងឡាយ​ ​ព្រះអង្គ​ជាម​ហា​រាជ​ ​មានយស​ធំ​។​ ​ព្រះរាជបុត្រ​ទាំងឡាយ​ ​របស់​ព្រះបាទ​ធ​ត​រដ្ឋៈ​នោះ​ ​មាន​ច្រើន​រូប​ ​មាន​នាម​ថា​ ​ឥន្ទៈ​ ​មាន​កំឡាំង​ច្រើន​ ​មាន​ឫទ្ធិ​ ​មាន​អានុភាព​ ​មាន​រស្មី​ ​មានយស​ ​មានចិត្ត​រីករាយ​ ​នាំគ្នា​មកកាន់​មហាវ័ន​ ​ជាទី​ប្រជុំ​នៃ​ភិក្ខុ​ទាំងឡាយ​។​ ​ព្រះបាទ​វិ​រូ​ឡ្ហ​កៈ​ ​ទ្រង់​ប្រៀនប្រដៅ​ក្នុង​ទិសខាងត្បូង​ ​ជាធំ​លើ​ពួក​កុម្ភណ្ឌ​(​២​)​ ​ព្រះអង្គ​ជាម​ហា​រាជ​ ​មានយស​ធំ​។​ ​ព្រះរាជបុត្រ​ទាំងឡាយ​ ​របស់​ព្រះបាទ​វិ​រូ​ឡ្ហៈ​កៈ​នោះ​ ​មាន​ច្រើន​រូប​ ​មាន​នាម​ថា​

​(​១​)​ ​ពួក​ទេវតា​អ្នក​ប្រគំ​ ​ឬ​អ្នក​ល្បែង​ ​អ្នក​រាំ​។​បេ​។​ ​(​២​)​ ​ពួក​ទេវតា​មាន​រូបប្រហែល​គ្នា​នឹង​យក្ស​ ​ឬ​យក្ខ​មាន​អណ្ឌៈ​ប៉ុន​ក្អម
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 636816260946847845
ទៅកាន់ទំព័រ៖